ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីវិជ្ជមានកូវីដ១៩ ចំនួន ១ នាក់នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២០ គឺជាជនជាតិខ្មែរអាយុ ២១ ឆ្នាំមានអាសយដ្ឋាននៅភូមិស្រែអំបិលឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានៅថ្ងៃទី ១៦ខែមិថុនាឆ្នាំ២០២០។
បុរសរូបនោះ ត្រូវបានធ្វើតេស្តលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចហើយ។
ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០២០ មានអ្នកព្យាបាលជាសះស្បើយ ទូទាំងប្រទេសចំនួន១២៦នាក់ និងអ្នកកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យខ្មែរសូវៀត ចំនួន ៣ នាក់៕ ដោយ៖កូឡាប