Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា

​ភ្នំពេញ​៖ បច្ចុប្បន្ន ផ​លិ​ផល​កសិកម្ម​របស់​កម្ពុ​ជា កំពុងមាន​សក្តានុពល ដែល​ជំរុញឱ្យមាន​ការនាំចេញ​កាន់តែច្រើន​។ ចំពោះ​ការនាំចេញ​នូវ​ផលិតផល​កសិកម្ម​ទាំងនេះ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា រំពឹងថា និង​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ជាច្រើន​ទៀត បន្ទាប់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ ប្រទេស​ចិន និង​ប្រទេស​កូរ៉េ ។​

​លោក ងិន ឆ​យ ប្រតិ​ភ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា ជាពិសេស​ប្រទេស​ចិន និង​កូរ៉េ នឹងមាន​ការពិនិត្យ វាយតម្លៃ ក្នុងការ​នាំចេញ​កសិផល​របស់​កម្ពុជា​កាន់តែ​លឿន គឺ​មិន​មានការ​ចំណាយពេល​យូ ក្នុងការ​ចរចា​នាំ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ដូច​អតីតកាល​នោះទេ​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គឺ​សំដៅ​ដល់​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា និង គ្នា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​ផង​គ្នា​។ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បើក​ការចរចា​ផ្លូវការ ជាមួយ​ប្រទេស​កូរ៉េខាងត្បូង នៅ​ខែកក្កដា​ខាងមុខនេះ ដើម្បី​ឈានទៅរក​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​។ កម្ពុជា មាន​សញ្ញា​វិជ្ជមាន​ជាច្រើន នៃ​ការ​ឈានទៅ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ បន្ទាប់ពី​កម្ពុជា​បាន​ចរចា​កិច្ចព្រមព្រៀង​នេះ ជាមួយ​ប្រទេស​ចិន​បាន​ជោគជ័យ​។

​កម្ពុជា និង​ចិន គ្រោង​នឹង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២០​នេះ​។ អ្នកជំនាញ​មើលឃើញថា ប្រសិនបើ​កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​មែន​នោះ គេ​រំពឹង​ការនាំចេញ​របស់​កម្ពុជា នឹង​កើនឡើង​បន្ថែម​ប្រមាណ​២០​ភាគរយៈ​ក្នុង​មួយឆ្នាំ ហើយ​កំណើន​វិនិយោគ​ពី​បរទេស​ក៏​រំពឹង​នឹង​កើនឡើង​ខ្លាំង​ផងដែរ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញ​ទៀតថា បើទោះបីជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាងណា ក៏​ការចរចា​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ គឺ​មិន​ងាយស្រួល​ឡើយ ពីព្រោះ​ត្រូវ​ជជែក​លើ​បញ្ហា​ជាច្រើន ហើយ​ត្រូវបាន​ប្រើប្រាស់​ពេលវេលា​យូរ​ទៀត​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ចិន និង កូរ៉េ កម្ពុជា​ក៏មាន​គម្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា និង សហភាព​សេដ្ឋកិច្ច EAEU ជាដើម​៕

​ដោយ ៖ CEN​

×