Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជន​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង ទៅ​អា​មេ​រិច​ស្ងាត់ៗ ខណៈ​កំពុង​តានតឹង​ខ្លាំង​ជាមួយ​កូរ៉េខាងជើង​

​ប្រធាន​ក្រុម​អ្នកចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង នឹង​ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​អា​មេ​រិច​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ព្រហស្បតិ៍ ចំពេល​កំពុងមាន​ភាព​តានតឹង​ខ្លាំង​ជាមួយនឹង​កូរ៉េខាងជើង ក្រោយពេល​ទីក្រុង​ព្យុងយ៉ាង​បាន​បំផ្ទុះ​ចោលកា​រិ​ល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​បាន​គំរាម​ប្រើ​យោធា​លើ​កូរ៉េខាងត្បូង​ទៀតផង​។​

​លោក Lee Do-hoon បានធ្វើ​ដំណើរ​ទៅ​អា​មេ​រិច​ដោយ​មិន​ប្រកាស​ទុកជាមុន ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​កូរ៉េខាងជើង បំផ្លាញ​ការិយាល័យ​ទំនាក់ទំនង​រួម​នៅ​តំបន់ Kaesong ស្ថិត​នៅក្បែរ​ព្រំដែន​កូរ៉េខាងត្បូង និង​បានប្រកាស​បញ្ចប់​ការចរចារ​ជាមួយនឹង​កូរ៉េខាងត្បូង​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា លោក Lee Do-hoon ត្រូវគេ​រំពឹងថា​នឹង​ពិភាក្សាគ្នា​ជាមួយ​មន្ត្រី​អា​មេ​រិច រួមមាន​អនុរដ្ឋមន្ត្រី​ការបរទេស​លោក Stephen Biegun ដែល​បាន​ដឹកនាំ​កិច្ចចរចារ​រំសាយ​នុយក្លេអ៊ែរ​ជាមួយនឹង​កូរ៉េខាងជើង​។​

​លោក Lee និង​លោក Biegun នឹងធ្វើ​ការវាយតម្លៃ​ពី​ស្ថានភាព​បច្ចុប្បន្ន​នៅលើ​ឧបទ្វីប​កូរ៉េ និង​ធ្វើការ​ពិភាក្សាគ្នា​ពី​វិធានការ​ឆ្លើយតប​។​

​កូរ៉េខាងជើង​មិន​អើពើ​ទៅនឹង​ការស្នើ​របស់​កូរ៉េខាងត្បូង ដើម្បី​ឲ្យ​មានការ​ចូលរួម ខណៈដែល​កិច្ចប្រឹងប្រែង ដើម្បី​ចាប់ផ្តើម​គម្រោង​សេដ្ឋកិច្ច​អន្តរ​កូរ៉េ​ខាង​ឡើងវិញ បាន​ជាប់​គាំ ដោយសារតែ​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​របប​នេះ​បោះបង់ចោល​នុយក្លេអ៊ែរ និង​កម្មវិធី​មី​ស៊ី​ល​។​

Kim Yo Jong ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ពុធ​បានធ្វើកា​រិះគន់​លើ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ថា​បរាជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ២០១៨ និង​បាន​និយាយថា លោក Moo Jae-in បានដាក់​ក​គាត់​ចូលក្នុង​អន្ទាក់​របស់​ក្រុម​អ្នកបំរើ​គាំទ្រ​អា​មេ​រិច​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​កាត់​ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ជាមួយនឹង​កូរ៉េខាងត្បូង រួមមាន​បណ្តាញ​ទំនាក់ទំនង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​ខឹង​ដោយសារ​ក្រុម​ផ្តាច់ខ្លួន នៅក្នុង​កូរ៉េខាងត្បូង​បាន​បង្ហោះ​ខិ​ត្ត​ប័​ណ្ឌ​ចូលក្នុង​ព្រំដែន​។​

​ក្រុម​ដែល​ផ្តាច់ខ្លួន​ចេញពី​កូរ៉េខាងជើង​ជារឿយៗ​បង្ហោះ​ប៉េងប៉ោង​ចូល​ព្រំដែន ដោយមាន​ភ្ជាប់​ជាមួយនឹង​ខិ​ត្ត​ប័​ណ្ឌ ព្រមទាំង​វត្ថុ​ផ្សេងៗ​ដូចជា អាហារ ក្រដាសប្រាក់ ១​ដុល្លារ និង Flash USB ដែល​ក្នុងនោះ​មាន​ភាពយន្ត​កូរ៉េខាងត្បូង និង​ពត៌មាន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×