Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមាថ​មាក់ងាយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ MeyMey បាន​ហៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍​កំពុង​បំពេញភារកិច្ច​តាម​ដងផ្លូវ​ថា ជា​សត្វ​ចម្លែក​

បាត់ដំបង​៖ បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​MeyMey​ បាន​ផុស ​Poste ​រូបភាព​ដែល​ក្នុង​រូបភាព​នេះ​បាន​ថតរូបមនុស្ស​ស្រី​ចំនួន​ ២​នាក់ ​ហើយ​នៅ​ខាងចុង​នៃ​រូបភាព​ចំនួន ​២​សន្លឹក​នោះ ​មាន​រូបភាព​ដែល​ម្ចាស់​គណនី​បាន​គូរ ជា​រង្វង់ និង​គូស​ទិស​បង្ហាញឱ្យឃើញ​រូប​មន្ត្រីនគរបាល​ចរាច​រណ៍កំ​ពុង​ឈរ​បំពេញភារកិច្ច​របស់ខ្លួន​ស្របតាម​ការចាត់តាំង​និង​ជំនាញ​វិជ្ជាជីវៈ​នៅលើ​ដងផ្លូវ ។

​នៅ​ខាងលើ​រូបភាព​ទាំងនេះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​សរសេរ​ជា​ប្រធានបទ​ចំពោះ​រូបភាព​នេះ​ថា ​(​ទៅ​មិនទាន់​ដល់​ផង​មាន​សត្វ​ចម្លែក​នៅខាងមុខ​កាក់​ផ្លូវ​បើ​បងប្អូន​ណា​ចង់​មកលេង​ប្រាសាទ​បាណន់​ប្រយ័ត្នប្រយែង​ផង​) ។ ក្នុង​រូបភាព​ដែល​ម្ចាស់​គណនី​បានបង្ហាញ​នោះ​គឺ​ពិតជា​មន្ត្រីនគរបាល​ច​រា​ចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដែល​លោក​កំពុង​ឈរ​បំពេញភារកិច្ច​ស្របតាម​តួនាទី និង ការចាត់​តាំងរបស់​ថ្នាក់ដឹកនាំ ហើយ​តាមរយៈ​ខ្លឹមសារ​ដែល​បាន​សរសេរ​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​គឺ​ពិត​ជាមាន​ចេតនា ប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែល​លោក​កំពុង​ឈរ​បំពេញភារកិច្ច​នៅ​ទីនោះ​យ៉ាងពិត​ប្រាកដ​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មិនអាច​ទទួលយកបាន​ឡើយ នូវ​ខ្លឹមសារ បែប​ប្រមាថ​មាក់ងាយ​ដល់​មន្ត្រី​នគរបាលជាតិ​បែបនេះ ជាមួយនេះ​ស្នើឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ចូលមក​បំភ្លឺ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដម​បង​ឱ្យបាន​ច្បាស់លាស់​ពិតប្រាកដ​អំពី​គោលបំណង​នឹង​ខ្លឹមសារ​ពិត​ដែល​ខ្លួន​បាន​សរសេរ ក្នុងករណី​ម្ចាស់​គណនី​ខាងលើ​មិនបាន​ចូលខ្លួន​មក​បំភ្លឺ​ការពិត​នោះទេ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មាន​វិធាន​ការបន្ត​។​

ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ ខែឧសភា​ឆ្នាំ​២០២០​រហូតមក មន្ត្រីនគរបាល​ចរាច​រណ៍​បាន​អនុវត្ត ដោយ​ត្រឹមត្រូវ​ស្របតាម​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ក្រោម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល របស់​ក្រសួងមហាផ្ទៃ និង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ រីឯ​ការពង្រឹង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មានបំណង​តែមួយ​គាត់​គឺ​សំដៅ​ការពារ​ឱ្យបាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការពារ​នូវ​អាយុជីវិត បងប្អូន​ដែល​ប្រើប្រាស់​ផ្លូវ ប្រើប្រាស់​យានយន្ត​ទាំងអស់ មិន​មែនមាន​ហេតុផល​ដូច​ការលើកឡើង​ពី​មជ្ឈដ្ឋាន​អគតិ​ណា​នោះឡើយ សូម​បងប្អូន​ចូលរួម​គោរព​ច្បាប់​ដោយ​ត្រឹមត្រូវ​ទៅនោះ មិនមាន​ទទួលរង​នូវ​ការផាកពិន័យ​អ្វី​ទាំង​អស់ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​។

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​MeyMey​បាន​ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ការសរសេរ​ខ្លឹមសារ​បង្ហោះ​ដោយ​ភ្ជាប់​រូបភាព​មន្ត្រីនគរបាល​ចរាចរណ៍​ក្នុង​កណី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០​នោះ​ហើយ​។​

​នៅ​ចំពោះមុខ​ការសាកសួរ​បំភ្លឺ​នេះ ម្ចាស់​គណនី​ខាងលើ​ដែលមាន ឈ្មោះ​ពិត​ថា ហេង រស្មី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​សារភាព​ទទួលស្គាល់​កំហុស​ថា គាត់​ពិតជា​បាន​សរសេរ​ខ្លឹមសារ​ថា​(​ទៅ​មិនទាន់​ដល់​ផង​មាន​សត្វ​ចម្លែក​នៅខាងមុខ​កាក់​ផ្លូវ​បើ​បងប្អូន​ណា​ចង់​មកលេង​ប្រាសាទ​បាណន់​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ផង​)​។ ការសរសេរ​ខ្លឹមសារ​នេះ​គាត់​មាន​ចេតនា​សរសេរ​សំដៅ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែល​កំពុង​ឈរ​បំពេញភារកិច្ច​តាម​ដងផ្លូវ​នោះ​ថា​(​ជា​សត្វ​ចម្លែក​) ប្រាកដ​មែន ។

​ការសរសេរ​ខ្លឹមសារ​បែបនេះ​គាត់​បញ្ជាក់ថា ជាការ​សរសេរ​លេង​សេី​ច​តែប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​បាន​កេី​ត​ឡេី​ង​នៅពេលនោះ​គឺ​រូបគាត់​និង​មិត្តភក្តិ​ម្នាក់ទៀត​ជិះ​ម៉ូតូ​ទៅលេង​ប្រាសាទ​បាណន់ ហេី​យ​ក្នុងចំណោម​គ្នា​គាត់​ពីរ​នាក់​នេះ​គឺ​រូបគាត់​(​មិនមាន​ពាក់មួក​សុវត្ថិភាព​)​ទេ ហេី​យ​ការ​ធ្វេី​ដំណេី​រ​របស់គាត់​នៅពេលនោះ​ក៏​មិន​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ធ្វេី​ការផាកពិន័យ​ចំពោះ​គាត់​ឡេី​យ ប៉ុន្តែ​ចុងក្រោយ​ត្រូវបាន​រូបគាត់​ថត​រូបភាព​ភ្ជាប់​ជាមួយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​នៅ​ខាងក្រោយ​រួច​សរសេរ​បង្ហោះ​ដោយមាន​ខ្លឹមសារ​បែបនេះ​តែម្តង​។

​នៅពេល​សាកសួរ​រួច​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​បានទទួល​ស្គាល់​កំហុស​ដែល​គាត់​បានធ្វើ ជាមួយនេះដែរ​គាត់​បាន​ធ្វេី​លិខិត​សុំ​ការ​អភ័យទោស​ចំពោះ​កំហុសឆ្គង​របស់គាត់​ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​កងកម្លាំង​នគរបាលជាតិ​ទូទៅ​ពិសេស​នគរបាល​ចរាច​រណ៍​ម្យ៉ាងវិញទៀត​គាត់​បាន​អំពាវនាវ​សូមកុំ​ឱ្យ​បង​បង្អូន​ប្រជាពលរដ្ឋ​កុំ​យក​គំរូ​តាម​គាត់​ឱ្យសោះ ហេី​យ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។

​ទោះជា​យ៉ាងណាក៏ដោយ សិទ្ធិ​ក្នុងការ​សម្រេច​ចំពោះ​ចំណាត់ការ​លើ​ករណីនេះ ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នឹង​ពិនិត្យ​ពិចារណា​សម្រេច​នៅពេល​បន្ទាប់ ។ សូម​សាធារណជន បន្ត​ចូលរួម សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​និង​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​ដោយ​សេចក្តី​គោរព​បំផុត​៕ ដោយ​៖​កូ​ឡាប​

×