Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID -19៖ នាយករដ្ឋមន្ត្រី​ជប៉ុន​ស្នើ​ឲ្យ​ពលរដ្ឋ​ដើរ​កម្សាន្ត​វិញ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ងើប​ឡើងវិញ​

​ប្រទេស​ជប៉ុន​បានធ្វើ​ការដក​បម្រាម​កា​រ​ធ្វើដំណើរ​ក្នុងស្រុក ចេញ​ទាំងអស់​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​នាយករដ្ឋមន្ត្រី Shinzo Abe បានស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​ឡើងវិញ ឬក៏​ចូល​មើល​ការប្រគុំ​តន្ត្រី និង​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ ក្រោយ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ COVID-19​។​

​ជប៉ុន​បានចាប់ផ្តើម​ធ្វើការ​បើក​ដំណើរ​វិញ​ទាំងអស់​ក្នុង​ខែឧសភា ខណៈដែល​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ធ្លាក់ចុះ​ខ្លាំង​។

“​ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ ខណៈដែល​កំពុង​អនុវត្ត​គម្លាត​សង្គម ធ្វើដំណើរ​កម្សាន្ត​ឡើងវិញ​។ ពួកយើង​ចង់អោយ​អ្នក​ទាំងអស់គ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​។​” នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ទោះយ៉ាងណា​ក៏ដោយ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជប៉ុន អាច​នឹងមាន​ការយឺតយ៉ាវ ដោយសារតែ​ប្រជាជន​នៅតែ​មិន​ចង់​ចូល​កន្លែង​ណា​ដែលមាន​មនុស្ស​ច្រើន ហើយ​ការធ្វើដំណើរ​ភាគច្រើន​មកកាន់​ជប៉ុន​ត្រូវបាន​រឹត​ត្ប​តិ​។ មាន​ជនបរទេស​ត្រឹមតែ ១.៧០០​នាក់​ប៉ុណ្ណោះ បានធ្វើ​ដំណើរ​មក​ជប៉ុន​កាលពី​ខែឧសភា​។ នេះ​បើតាម​អង្គការ​ទេសចរណ៍​ជាតិ​ជប៉ុន​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២​ឈ្មោះ ANA និង Japan Airlines បាន​ឲ្យ​ដឹងថា​ពួកគេ​បានចាប់ផ្តើម​ដំណើរការ​ការហោះហើរ​ក្នុងស្រុក​វិញ ខណៈដែល​តម្រូវការ​មានការ​កើនឡើង​ខ្លាំង ប៉ុន្តែ​ក្រុមហ៊ុន​ទាំងពីរ​សុទ្ធតែ​បាន​និយាយថា ជើងហោះហើរ​សម្រាប់​ខែកក្កដា​នៅតែមាន​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដែល​ខុសពី​អ្វីដែល​ពួកគេ​គ្រោងទុក មុនពេល​មានការ​ផ្ទុះ​វីរុស​។​

​សូមបញ្ជាក់ថា សូមបញ្ជាក់ថា ជប៉ុន​គឺជា​ប្រទេស​ទី ២​បន្ទាប់ពី​ចិន ដែលមាន​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​នេះ​ខ្លាំង ប៉ុន្តែ​ប្រទេស​ដែលមាន​ប្រជាជន​ជាង ១២៦​លាន​នាក់​នេះ បានធ្វើការ​ទប់ស្កាត់​ការឆ្លង​រា​ត​ដាល​បាន​យ៉ាង​ល្អ រហូតដល់​ការឆ្លង​ធ្លាក់​មក​ត្រឹម​កម្រិត​ទាប​បំផុត​។​

​បច្ចុប្បន្ន ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ១៧.៦៦៨​នាក់ និង​ស្លាប់​ចំនួន ៩២៥​នាក់​។ អ្នកជា​សះស្បើយ​មាន ១៥.៩៣០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×