Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ថៃ រកស៊ី​ឈើ​គ្រញូង ជាមួយ​ឈ្មួញ​ខ្មែរ ត្រូវ​តម្រួត​ធនធានធម្មជាតិ​ថៃ​បង្ក្រាប នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖ ពលរដ្ឋ​ថៃ​ល្មើស​ស្តុក​ឈើ​គ្រញូង​រកស៊ី​ជាមួយ​ឈ្មួញ​ខ្មែរ ត្រូវ​តម្រួត​ធនធានធម្មជាតិ​ថៃ​បង្ក្រាប ។ ជនសង្ស័យ​ឈ្មោះ​សោម​ផន សូ​ណុង​ប៊ូ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ​ផ្ទះ​លេខ ៣១ ភូមិ​លេខ ២១ ឃុំ​សាវ៉ា​វ៉ា​រង ស្រុក​មឿង ខេត្ត​ស្រះកែវ ខណៈ​គេ​បាន​នាំ​ឈើ​គ្រញូង យកមក​កែច្នៃ និង​យកទៅ​លាក់ទុក​ក្នុងផ្ទះ ដើម្បី​ត្រៀម​លក់​ទៅ​ឲ្យ​ឈ្នួ​ញ​ខ្មែរ នៅ​ព្រំដែន ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច​ជំនាញ​ធនធានធម្មជាតិ និង​តម្រួត​ថៃ បានធ្វើ​កំណត់ហេតុ​ចោទ​ចំនួន ៤ នៃ​បទល្មើស​ក្រោម​មាត្រា ៤៨ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ ១៩៤១ របស់​ថៃ នៅក្នុង​តំបន់​គ្រប់គ្រង​កែច្នៃ​ឈើ ដូចជា​មិនត្រូវ​ទុក​ដុំ​ឈើ​លើសពី ០,២០ ម៉ែត្រគូប​ឡើយ ។​

​សមត្ថកិច្ច​ចាប់ខ្លួន​នឹង​រឹបអូស​វត្ថុតាង​ជនល្មើស យកទៅ​ស្ថានីយ៍​ខ្លួន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​គួររំលឹកថា បទល្មើស​ធនធានធម្មជាតិ (​ឈើ​ប្រណីត ) ជនល្មើស​និង​ឈ្មួញ​ថៃ មានតែ​រកស៊ី​ជាមួយ​ឈ្មួញ​ខ្មែរ​និង​វៀតណាម​ប៉ុណ្ណោះ ។​
​ហើយ​ទំនិញ​ទាំងនោះ ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​កម្ពុជា និង​វៀតណាម តាមផ្លូវ​គោក​និង​ផ្លូវទឹក ហើយ​ចុងក្រោយ ទៅកាន​ប្រទេស​ចិន​កុម្មុយនីស្ត ៕
​ដោយ ៖ បន្ទាយ​

×