Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​២៤ មិថុនា​គ​.​ជ​.​ប នឹង​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៧

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) នឹង​បំផ្លាញ​សន្លឹកឆ្នោត ដែល​បាន​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១២ ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៧​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល គ​.​ជ​.​ប បាន​បំផ្លាញ​សន្លឹកឆ្នោត ចាប់តាំងពី គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង នៅ​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ពិធី​បំផ្លាញ​សន្លឹកឆ្នោត​នេះ នឹង​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨៖៣០​នាទី​ព្រឹក ទីតាំង​ផ្ទះ​លេខ​៩ ផ្លូវ​៣៤៥ ខណ្ឌទួលគោក ក្រោម​អធិបតីភាព​លោក នុត សុខុម អនុប្រធាន គ​.​ជ​.​ប​។​

​តាមរបៀប​វារៈ លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប នឹងធ្វើ​របាយការណ៍​បូកសរុប ស្ដីពី​ចំនួន​សន្លឹកឆ្នោត ដែល​ត្រូវ​បំផ្លាញ​ពាក់ព័ន្ធ​នឹង​សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០១២​។ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣​។ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឆ្នាំ​២០១៤​។ សន្លឹកឆ្នោត​ដែល​បាន​ប្រើប្រាស់​រួច ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

×