Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី រំលោភ​កិច្ចសន្យា​លើ​ការជួល​ដី​វត្ត រតនៈ​បុប្ផារាម ចង់ស៊ី​ដាច់​ដី​វត្ត​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​

​កណ្តាល​៖ អាជ្ញាធរខេត្ត​កណ្ដាល​ប​ញ្ជា​ឱ្យ​ឈ្មួញ​ខ្សាច់​រើ​ទីតាំង​ចេញពី​ដី​វត្ត​រតន​បុប្ផារាម ក្នុង​រយៈពេល ៧​ថ្ងៃ ដោយសារ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​វត្ត ជិត​១​ឆ្នាំ មកហើយ​។ ការសម្រេច​នេះ ក្រោយពេល​អ្នក​ឃុំ​ព្រែក​អញ្ចាញ​ច្រើន​រយ​នាក់ នាំគ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦​អា ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា​។​

​ពលរដ្ឋ​រាប់រយ​នាក់​នៅ​ព្រឹក​ថ្ងៃទី 19 ខែមិថុនា បាននាំគ្នា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​តិ​លេខ​៦A​ត្រង់ចំណុច​មុខ​វត្ត​ព្រែក​អញ្ចាញ​ក្បែរ​សាលាស្រុក​មុខកំពូល​។ ជាការ​តវ៉ា​ប្រឆាំងនឹង​ម្ចាស់​អាជីវកម្ម​លក់​ខ្សាច់​ដែល​យក​ដី​របស់​វត្ត​ទៅធ្វើជា​កន្លែង​លក់​ខ្សាច់ ធ្វើ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។​

ការបិទ​កំណាត់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​នៅលើ​ផ្លូវជាតិ​លេខ​៦A ខណៈ​ក្រុម​អាជ្ញាធរ​កំពុងតែធ្វើការ​សម្របសម្រួល​។ សាក្សី និយាយថា ការស្ទះ​ចរាចរណ៍​គឺ​ចាប់ពី​ចំណុច​បាក់​ខែង​រហូតដល់​ស្រុក​មុខកំពូល និង​ចាប់ពី​ចំណុច​ស្រុក​មុខកំពូល​រហូតដល់​រកា​កោង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ អភិបាលខេត្ត​កណ្ដាល បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ តាម​បំណង​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ក្នុងករណី​ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី រំលោភ​កិច្ចសន្យា​លើ​ការជួល​ដី​វត្ត រតនៈ​បុប្ផារាម​។​

បើតាម​ការផ្សព្វផ្សាយរ​បស់​រដ្ឋបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ បាន​សម្តែង​ក្តី​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ដោយ​ឯកឧត្តម​បានសម្រេច​ឲ្យ​ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី រុះ​រេី​យក​សម្ភារ​ចេញពី​បរិវេន​ដី​វត្ត ជាបន្ទាន់​ក្នុង រយៈពេល​៧​ថ្ងៃ ។​

ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ជា​ច្រេី​ន​រយ​នាក់ ក្នុង​ការចុះ​ដោះស្រាយ​ក្នុង ករណី​ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី រំលោភ​កិច្ចសន្យា​លើ​ការជួល​ដី​ក្នុង​បរិវេណ​វត្ត រតនៈ​បុប្ផារាម ហៅ ( វត្ត​ព្រែក​អញ្ចាញ ) ស្ថិតនៅ​ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ ឯកឧត្ដម គង់​សោ​ភ័​ណ្ឌ អភិបាល ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្នុងករណី​ខាងលើនេះ​គឺ​ដេប៉ូ ឈឿន ម៉ា​នី គឺជា​អ្នក​បង្កឡើង​ដោយ​មិន​គោរព​តាម​កិច្ចសន្យា​របស់ខ្លួន ហើយ​ករណីនេះ​គឺ​មិនគួរ​ឲ្យ​កើតមានឡើង​នោះទេ​ក្នុង​ទីវ​ត្ត​អារាម ព្រោះ​វត្ត​អារាម​គឺជា​កន្លែង​ស្ងប់ស្ងាត់ ជា​កន្លែង​សម្រាប់​ជួបជុំ​ធ្វើអំពើ​ជា​កុសល ដូច្នេះ​ចាប់ពីពេលនេះ​តទៅ ដី​វត្ត​មិនត្រូវ​ជួល​ឲ្យ​អ្នកណា​ទៀត​ទេ ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ករណីនេះ​កើតឡើង​ម្តងទៀត​។​

ជា​ដំណោះស្រាយ​ក្នុងករណី​ខាងលើនេះ ឯកឧត្តម​អភិបាលខេត្ត​កណ្តាល ក៏ដូចជា​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បានសម្រេច​ឲ្យ​ម្ចាស់​ដេប៉ូ ឈឿន ម៉ា​នី រុះ​រើចេញ​ជាបន្ទាន់ ក្នុង​រយៈពេល​៧​ថ្ងៃ ប្រសិន បើ​មិន​ព្រម​រុះរើ​ឲ្យ​អស់​ទេ គឺ អាជ្ញាធរ​នឹងត្រូវ​រឹបអូស​សម្ភារ​ទៅ​សាលាស្រុក​មុខកំពូល​ទាំងអស់ ហើយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

សូមជម្រាបថា ដើមហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ការមិន​ពេញចិត្ត ឈានទៅដល់​ការតវ៉ា និង​បិទ​ផ្លូវជាតិ​លេខ​6A គឺ​ដោយសារតែ ដេប៉ូ​ខ្សាច់ ឈឿន ម៉ា​នី​រំលោភ​កិច្ចសន្យា​លើ​ការជួល​ដី​វត្ត បើ​យោង​លើ​កិច្ចសន្យាជួល​ដី ចុះ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ស៊ឹម ប៉ុន ជា​គណៈកម្មាធិការ​អាចា​រ្យ​វត្ត បាន​ឯកភាពគ្នា​ជួល​ដី​នៅខាងមុខ​វត្ត​ព្រែក អញ្ចាញ ឱ្យទៅ ឈ្មោះ ឈឿន ប៊ុន​ឆាន និង ឈឿន ម៉ា​នី ដើម្បី​ធ្វើ​អាជីវកម្ម​គ្រួស ខ្សាច់ រយៈពេល ៣​ឆ្នាំ ប៉ុន្តែ រហូតមកដល់​ពេលនេះ​ម្ចាស់​អាជីវកម្ម រូបនេះ​នៅតែ​បន្ត​យក​គ្រឿងចក្រ​ទៅ​ជីកដី​វត្ត​ជាប់មាត់​ទន្លេ ដឹក​យកទៅលក់​ជា​រៀងរាល់ថ្ងៃ ទោះ​កិច្ចសន្យា​ត្រូវបាន​អស់​សុពលភាព​រយៈពេល ១១​ខែ​កន្លងមកហើយ ដោយ​គណៈកម្មាការ​វត្ត​បាន​ឯកភាពគ្នា​ឈប់​ជួល​បន្ត ដើម្បី​យក​ទីនេះ​ធ្វើជា​រមណីយដ្ឋាន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​វិញ​៕

ដោយ​៖​កូ​ឡាប​

×