វៀតណាម ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួលពលរដ្ឋខ្មែរជាស្ត្រីចំនួន៤នាក់ (ដែលរងគ្រោះដោយការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ) ។
ស្ថានតំណាងកម្ពុជានិងអាជ្ញាធរវៀតណាម បាននាំជនរងគ្រោះត្រលប់មកកម្ពុជាវិញ ដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និងបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត៕
ដោយ៖កូឡាប