មានក្លៀកខ្មៅគឺជាកង្វល់សម្រាប់នារីគ្រប់រូប។ ទោះជាមានរូបរាងស្អាតយ៉ាងណាក៏ដោយ តែបើមានបញ្ហាក្លៀកខ្មៅ វានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់អស់ ៥០ភាគរយ។ បញ្ហាមានស្នាមខ្មៅក្រោមក្លៀក តែងតែកើតឡើងក្រោយពេលដែលអ្នកដករោមក្លៀករួច។
ខាងនេះជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចជួយអ្នកបាន ក្នុងការលុបបំបាត់បញ្ហាក្លៀកខ្មៅ បានយ៉ាងមានប្រសិទ្ធភាព៖
— អ្នកអាចយកដំឡូងបារាំងចិតជាបន្ទះស្តើង បន្ទាប់មកយកមកជូតក្រោមក្លៀកបាន។
— អ្នកអាចយកត្រសក់ ឬដំឡូងបារាំងទៅកិនឱ្យម៉ត់ ហើយលាយជាមួយទឹកក្រូចឆ្មារបន្តិច បន្ទាប់មកយកមកលាបក្រោមក្លៀក រយៈពេលកន្លះម៉ោងទើបលាងចេញ។
— អ្នកក៏អាចយកក្រូចឆ្មារមកចិតឱ្យក្រាស់ ហើយយកមកជូតនៅក្រោមក្លៀកក៏បានដែរ បន្ទាប់មកលាងចេញ នោះវានឹងជួយឱ្យក្លៀកអ្នកស។
— អ្នកអាចយកទឹកដោះគោចំនួន២ស្លាបព្រា ទឹកដោះគោជូរចំនួន១ស្លាបព្រាលាយជាមួយម្សៅមី១ស្លាបព្រា បន្ទាប់មកយកមកលាប ហើយទុករយៈពេល១៥នាទីទើបលាងចេញ នោះស្បែកអ្នកនឹងទន់រលោង។
— អ្នកអាចយកទឹកខ្មេះលាយជាមួយម្សៅស្រូវអង្ករ ហើយយកមកលាបក្រោមក្លៀកចំនួន១០ទៅ១៥នាទី ទើបយកទឹកក្តៅអ៊ុនៗមកលាងវាចេញជាការស្រេច៕
ប្រភព៖ health