តាម Asia One ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ រស់នៅជាមួយឪពុកម្តាយនារដ្ឋធានីបាងកក តែវាចចេសពុំព្រមទៅរៀន។ នាងជាម្តាយឈ្មោះ Nuttanitcha Chotsirimeteekul, បាននាំដើរតាមដងវិថី ហើយប្រាប់កូនឲ្យរើសរបស់របរអេតចាយតាមផ្លូវ ដើម្បីយកទៅលក់។
នៅក្នុងអត្ថបទ១ ដែលស្រីរូបនេះសរសេរលើ Fb ថ្ងៃទី ១៨ មករា គាត់ពណ៌នាលំអិតពីថ្ងៃ “ពលកម្ម” ដ៏យ៉ាប់យឺនរបស់គ្រួសារខ្លួន។ ក្រោយដើររើសអស់ចម្ងាយផ្លូវ ២,២គីឡូម៉ែត្រ គេរើសបានរបស់អេតចាយគិតជាប្រាក់សល់បាន ២បាត (ជិត១កាក់ដុល្លារ)។
មួយសន្ទុះក្រោយពេលលក់អេតចាយបាន ក្មេងប្រុសជាកូនបានស្នើសុំជិះឡានក្រុង តែនាងជាម្តាយបដិសេធប្រាប់ថា ៖ ជិះឡានក្រុងអស់ ១០បាត ហេតុនេះ ទាល់តែប្រឹងរើសបន្តទៀត កូនប្រុសក៏ប្រឹងធ្វើតាម។
មួយសន្ទុះក្រោយ ក្មេងប្រុសសុំទិញការ៉េម ១ដើម គាត់បដិសេធ ហើយប្រាប់ថា ៖ ការ៉េម១ដើម ថ្លៃ៥បាត ដោយហើមានលុយមិនគ្រប់ទេ?។ កូនប្រុសក៏ឆ្លើយតប ណ្ហើយចុះ ! កូនពុំត្រូវទេ!។
រឿងចុងក្រោយគឺគាត់បង្ហោះរូបភាព បង្ហាញឲ្យឃើញមុខមាត់ប្រឡូកប្រឡាក់ញើសជោគខ្លួនរបស់កូនគាត់ ព្រោះហត់ខ្លាំងពេក។
នេះជារបៀបអប់រំមួយ មិនត្រឹមតែកូនងាកមកយល់ព្រម “ចូលសារភាព”ទេ តែវាអាចយល់បាន១ចំណែក ពីតម្លៃនៃការរកបានលុយ…១បាត។
ប្រិយមិត្តវិញ ! យល់យ៉ាងណាដែរ?