ស្វាយរៀង៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន ដោយមានការចូលរួម ពី សំណាក់ ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិតអំពូលភ្លើង និងខ្សែភ្លើង នៅរោងច្រ ស៊ូយ៉ាង ស្ថិតក្នុភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង ស្ថិតនៅតំបន់ហ្គីហ្គារីស្សត ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Owen Lee អគ្គនាយកក្រុមហ៊ុនក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដែលបានដាក់ឲ្យដំណើរការចាប់តាំងពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខ្សែរសង្វាក់ផលិតកម្មបានដំណើរការយ៉ាងល្អ ដោយរគោរពតាមច្បាប់ និងបទដ្ឋានគត្តិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេស ក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់កម្មករ កម្មការិនី តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ ដើម្បីទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩ ។
ដោយឡែកបច្ចុប្បន្ននេះពិភពលោកបាននឹងកំពុងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺកូវដី១៩ ដែលបានធ្វើឲ្យដំណើរការអាជីវកម្ម ទេសចរណ៍ ផលិតកម្ម និងវិស័យ ផ្សេងៗទៀតត្រូវបានផ្អាកដំណើរការ និងបានធ្វើឲ្យចំណូលសេដ្ឋកិច្ចត្រូវបានធ្លាក់ចុះជាលំដាប់។ ដោយឡែកសម្រាប់ខ្សែរសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ស៊ូយ៉ាង ពុំមានការរាំងស្ទះដោយសារជំងឺកូវីដនោះទេ គឺនៅតែបន្តដំណើរការផលិតជាធម្មតា៕
ដោយ៖កូឡាប