កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤៥នាទីយប់ នៅចំណុចចុងភូមិ ស្ថិតក្នុងភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានករណី ហិង្សាដោយប្រើអាវុធ (កាំបិតបុ័ងតោ) បង្កឡើងដោយបុរសជាកម្មករទូកនេសាទម្នាក់ យកកាំបិតប៉័ងតោ កាំទៅលើបុរសម្នាក់ទៀតឲ្យរងរបួសធ្ងន់ ពេលផឹកស្រាស្រវឹងទាស់សម្ដីគ្នា។
ជនបង្កឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានស្រុកកំណើតនៅ ភូមិស្វាយព័ន្ធ ឃុំស្វាយព័ន្ធ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្ន ភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានយកកាំបិតបុ័ងតោ កាប់ទៅលើ ជនរងគ្រោះឈ្មោះ តោ សាវុធ (ហៅតឿ) ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ កម្មករ នេសាទ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ភូមិ-ឃុំ កោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បណ្តាលឲ្យរងរបួសធ្ងន់ ។ នគរបាលបានបញ្ជាក់ថា មូលហេតុ គឺផឹកស្រាស្រវឹងទាស់ ពាក្យសម្តីគ្នា ។
ករណីនេះយើងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖កូឡាប