Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​នៅ​ក្មេង​ជានិច្ច និង​មាន​ស្បែក​ស្អាត ចូរ​អនុវត្ត​ទម្លាប់​ទាំងនេះ​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ការពារ​ស្បែក​អ្នក​ឲ្យ​ក្មេង​ជាង​វ័យ​ជានិច្ច​។ តើ​មាន​អ្វី​ខ្លះទៅ​?

— អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ព្រោះ​ការហាត់​ប្រាណ​នេះ អាចជួយ​ឲ្យ​ស្បែក​ថ្មី​អ្នក​ឆាប់​ដុះ​ឡើងមក​ប្តូរ​ស្បែក​ចាស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​ខ្លាំងណាស់ ដោយ​មិន​ងាយ​ឆាប់​ជ្រួយ​នោះឡើយ​។​

— អ្នក​គួរតែ​ការពារ​ស្បែក​អ្នក​ឲ្យ​បានល្អ ដោយ​មុន​ពេលចេញ​ក្រៅ​អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ហើយ​ពាក់មួក ពាក់​ម៉ាស់ និង​ពាក់​អាវដៃវែង ដើម្បី​កុំ​ឲ្យ​កម្តៅថ្ងៃ​ត្រូវ​ស្បែក​អ្នកខ្លាំង ធ្វើ​ឲ្យ​ស្បែក​អ្នក​ខូច​លឿន​។​

— អ្នក​គួរតែ​ប្រើ​គ្រឿងសម្អាង​ក្នុងការ​ការពារ​ស្បែក​របស់​អ្នក​ឲ្យ​ក្មេង​ជានិច្ច ព្រោះ​គ្រឿងសម្អាង​ទាំងនេះ ជា​ផលិតផល​ដែល​ជួយ​ចិញ្ចឹម​ស្បែក​អ្នក ដោយ​រក្សា​ស្បែក​អ្នក​ឲ្យ​ក្មេង មិន​ងាយ​ជ្រួញ​នោះឡើយ​។ ដូចនេះ អ្នក​អាច​ប្រើ​តាម​វិធី​ទាំងនេះ ដើម្បី​ជួយ​ឲ្យ​អ្នក​ក្មេង​ជាង​វ័យ​៕

​អត្ថបទ​៖ health​

×