Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ផ្លាស់​មុខមាត់​ថ្មី ត្រៀម​បើក​លក់​នាពេល​ឆាប់ៗ​នេះ​

spot_img

​ភ្នំពេញ​៖ គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី កំពុង​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ទាំង​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ផ្ដល់ជូន​អ្នក​កំពុង​រស់នៅ ឬ​គ្រោង​រស់នៅក្នុង​គម្រោង​នេះ នូវ​ផាសុកភាព និង​ប្រណិត​ភាព​។

​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដែលមាន​គម្រោង​លំនៅឋាន​ប្រណីត ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ និង​សួន​ទឹក​កម្សាន្ត​ដ៏​ធំ លាតសន្ធឹង​លើ​ផ្ទៃដី​២៦០​ហិកតា ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន ជីប ម៉ុង ទិញយក​កាលពី​ចុងឆ្នាំ​២០១៩​។

​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន ជីប ម៉ុង កំពុង​សាងសង់​វិថី​ភ្លោះ និង​គ្រោង​ពង្រីក​វិថី​នានា ដែល​អាច​ឲ្យ​រថយន្ត​ជាច្រើន​គ្រឿង​ចរាចរ​បាន​យ៉ាង​ងាយស្រួល​។ អម​សងខាង​វិថី​ទាំងអស់ ក៏មាន​ផ្លូវ​ថ្មើរជើង និង​រុក្ខជាតិ​បៃតង​ផងដែរ​។

​ទន្ទឹមនឹង​គ្នា​នេះ ក្រុមហ៊ុន ជីប ម៉ុង លែ​ន កំពុង​សាងសង់​សួនឧទ្យាន Central Park ដំបូង​គេ​បង្អស់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ដែលមាន​ដើមឈើ​ផ្ដល់​ម្លប់​ត្រឈៃ មាន​វាលស្មៅ​សម្រាប់​អង្គុយ​លម្ហែកាយ កន្លែង​ហាត់ប្រាណ និង​កន្លែង​ក្មេង​លេង​។​

​អ្វីដែល​កាន់តែ​ពិសេស ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​នឹង​ផ្ដល់​សក្តានុពល​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ផងដែរ​។

​សម្រាប់​អតិថិជន​ដែលមាន​គម្រោង​ចង់បាន​លំនៅឋាន​ប្រកបដោយ​ប្រណីតភាព ឧត្តមភាព និង​លទ្ធភាព​សម្បូរបែប សូម​ត្រៀមខ្លួន​ទទួលយក​នូវ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​នេះ​ពី គម្រោង ហ្រេ្គ​ន​ភ្នំពេញ​ស៊ី​ធី នាពេល​ខាងមុខនេះ​៕
​ដោយ​៖CEN


spot_img
×