Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ជីប ម៉ុង មាន​ភាពរឹងមាំ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ អាច​បម្រើ​អតិថិជន​ខ្លួន​បាន​គ្រប់​ស្ថានភាព​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ ធនាគារ ជីប ម៉ុង បាន​សម្ពោធ​ធនាគារ ជីប ម៉ុង សាខា លែ​ន​ម៉ាក ២៧១ ដែលជា​សាខា​ទី​១១​របស់ខ្លួន បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​នូវ​សាខា​ខេត្តបាត់ដំបង កំពង់ចាម និង​សៀមរាប ស្រប​ពេលដែល​សេដ្ឋកិច្ច​សកល​កំពុង​ប្រឈម​នឹង​ភាពមិនច្បាស់លាស់ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​។​

​ការដាក់​ឲ្យ​ដំណើរការ​សាខា​ចំនួន​៤​បន្តបន្ទាប់​គ្នា​នេះ​ត្រូវបាន​គណៈ​គ្រប់គ្រង​របស់​ធនាគារ ជីប ម៉ុង អះអាងថា គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​សកម្ម និង​ជាការ​ពង្រឹង​ទំនុកចិត្ត​វិនិយោគិន​ក្នុងការ​វិនិយោគ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ធនាគារ ជីប ម៉ុង​។​

​លោក​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ស្តីទី​ធនាគារ ជីប ម៉ុង មានប្រសាសន៍ថា​៖ «​ការដែល​ធនាគារ ជីប ម៉ុង ពង្រីក​ការវិនិយោគ​របស់ខ្លួន​ជា​បន្តបន្ទាប់ ទោះបី​ស្ថិត​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​ក្ដី គឺ​ដើម្បី​ពង្រឹង​ភាពស៊ាំ​របស់​ធនាគារ​រ​បស់​យើង ទល់នឹង​ស្ថាន​ភាពលំបាកៗ​គ្រប់បែបយ៉ាង​ផង និង​ដើម្បី​ផ្តល់ជូន​ដំណោះស្រាយ​ខាង​ហិរញ្ញវត្ថុ និង​ផលិតផល​ធនាគារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ អាច​បត់បែន​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​អតិថិជន​ផង​»​។

​លោក​ឧកញ៉ា លាង ម៉េង មានប្រសាសន៍​បន្ថែមថា ធនាគារ ជីប ម៉ុង កំពុងផ្តល់​សេវាកម្ម​ធនាគារ​យ៉ាង​សម្បូរបែប និង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដោយ​រួមមាន​សេវា​ធនាគារ​បុគ្គល សេវា​ធនាគារ​អាជីវក​ម្ម ភ្នាក់ងារ​ធនាគារ ជូន​ដល់​អតិថិជន ដោយ​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ផ្ដល់ជូន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ចាំបាច់​ផ្សេងៗ​។​

​មួយវិញទៀត ធនាគារ ជីប ម៉ុង កំពុង​កសាង​ប្រព័ន្ធ​ធនាគារ​ពេល​លេញ​មួយ ដែល​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​។ ធនាគារ ជីប ម៉ុង បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ Bank! Bank! សម្រាប់​ទាំង​អ្នកមាន​គណនី និង​អ្នក​គ្មាន​គណនី​ធនាគារ ក៏​អាច​ប្រើប្រាស់​បាន​ដូចគ្នា​។

​ធនាគារ ជីប ម៉ុង ក៏បាន​បង្កើត​ភ្នាក់ងារ​ធនាគារ ដែល​បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ចំនួន​៥០​ទីតាំង​ហើយ និង​គ្រោង​ពង្រីក​ឲ្យ​បាន​រហូតដល់​៥០០​ទីតាំង​ក្នុងឆ្នាំនេះ​៕
​ដោយ​៖CEN

spot_img
×