Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ និង​តាម​គ្រួសារ បញ្ហា​ជំងឺ​កូ​វីដ​១៩ មិន​ប៉ះពាល់​ទាំងស្រុង​នោះទេ នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង​៖ នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ និង​តាម​គ្រួសារ មិនបាន​រង​ផលប៉ះពាល់ ដល់​ការបង្កើន​ការចិញ្ចឹម​គោ សម្រាប់​លក់​សាច់ តាម​កសិដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​នោះទេ ខណៈ​បញ្ហា​ជំងឺ​កូ​វីដ​១៩ នៅតែមាន​ការរីក​រាល​ដាល និង​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅលើ​ពិភពលោក ប៉ុន្តែ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​ទីផ្សារ​មានការ​ថយចុះ​បន្តិច​ប៉ុណ្ណោះ​។​

​បុរស​ម្នាក់​ឈ្មោះ ខា​ស៊ូ​គិ ម៉ាត់​ស៊ូ​ម៉ូ​តុ​ជា​ជនជាតិ​ជប៉ុន ម្ចាស់​ភាគហ៊ុន​ចិញ្ចឹម​គោ ក្នុង​កសិដ្ឋាន​អាន​ស៊ិន ស្ថិតក្នុង​ឃុំ​ឈើទាល ស្រុក​បាណន់ បាន​មានប្រសាសន៍ តាមរយៈ​អ្នកបកប្រែ​ថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​កន្លែង​ចិញ្ចឹម​គោ​សម្រាប់​លក់​សាច់​មួយចំនួន បាន​ផ្អាក​នូវ​អាជីវកម្ម​របស់ខ្លួន ប៉ុន្តែ​សម្រាប់​កសិដ្ឋាន​អាន​ស៊ិន យល់ឃើញថា​នេះ​ជា​ឱកាស ទោះ​ទីផ្សារ​មានការ​ថយចុះ ប៉ុន្តែ ពលរដ្ឋ​នៅតែមាន​តម្រូវការ ហើយ​ពួកគាត់​នៅតែ​បន្ត​ទិញ​សាច់គោ​បរិភោគ​។ កាលពី​មិនទាន់មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក្នុង​កសិដ្ឋាន​អាន​សិន មាន​គោ​ក្នុង​ទ្រុង​ជាង ៧០០​ក្បាល​។ បច្ចុប្បន្ន​នៅសល់តែ​ជាង ១៥០​ក្បាល​ប៉ុណ្ណោះ និង​ទោះបី​បញ្ហា​កូ​វីដ​នៅតែមាន​ការរីក​រាលដាល​ក៏ដោយ កសិដ្ឋាន​នឹង​បង្កើន​ការចិញ្ចឹម​រហូតដល់​ជាង ១០០០​ក្បាល ហើយ​ណាមួយ នៅពេល​ស្ងប់​ជំងឺ​នេះ ក៏​វា​បានផ្ដល់​ឱកាសល្អ ព្រោះ​ទីតាំង​របស់លោក បានចាប់ផ្ដើម​មុនគេ ក្នុង​ការពង្រីក​ការចិញ្ចឹម​នេះ​។​

​លោក ធី រ៉ាវុធ ជា​ម្ចាស់​កសិដ្ឋាន​អាន​ស៊ិន​ដែរនោះ បាន​មានប្រសាសន៍ថា ការចាប់ផ្ដើម​ប្រមូល​ទិញ​គោ សម្រាប់​ដាក់​ក្នុង​ក្រោល​បន្ថែម​នេះ ក៏​មិនបាន​ទិញ​ឲ្យ​ទូលំទូលាយ​ដូច​មុន​នោះដែរ ដោយសារ​បច្ចុប្បន្ន​ជា​រដូវភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​តំបន់​ខ្លះ​ក៏មាន​ផ្ទុះ​ជំងឺ​អ៊ុត​ក្ដាម​លើស​ត្វ​គោក្របី ដែល​បញ្ហា​នេះ​ក៏បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ។ ទោះបីយ៉ាងណា កសិដ្ឋាន​របស់លោក នៅតែ​បង្កើន​ការចិញ្ចឹម​គោ ឲ្យ​ស្របតាម​គោលដៅ និង​មួយវិញទៀត នៅពេល​ខាងមុខ នឹងមាន​ការកាត់បន្ថយ​ការប្រើប្រាស់​ចំណី​សម្រេច ឲ្យ​គោ​ស៊ី​ចំណី​ផលិត​ដោយ​ខ្លួនឯង មាន​កន្ទក់ ស្មៅ ពោតក្រហម ដំឡូង​មី​ជាដើម ដើម្បី​កាត់បន្ថយ​ការចំណាយ ខណៈ​ការចិញ្ចឹម​បច្ចុប្បន្ន ឲ្យ​វា​ស៊ី​ចំណី​សម្រេច ៥០​ភាគរយ និង​ចំណី​លាយ​កសិផល ៥០​ភាគរយ ។​

​គួរ​បញ្ជាក់ថា កសិដ្ឋាន​អាន​ស៊ិន គឺជា​ទីតាំង​ចិញ្ចឹម​គោល​ក់សាច់​ដ៏​ធំ​មួយ ក្នុង​ខេត្តបាត់ដំបង សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំទៅ​ប្រទេសជិតខាង ដោយ​កសិដ្ឋាន​នេះ​មាន​ចិញ្ចឹម​គោ ៣​ប្រភេទ មាន​ខ្មែរ គោ​ប្រា​ម៉ាន់ និង​គោ​ឆា​ឡេ ហើយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ ឲ្យ​មាន​ការងារ​ធ្វើ​ផងដែរ​៕

ដោយ​៖​អ៊ុង​សា​រុំ​

×