នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា នឹងរៀបចំការបោះឆ្នោតជាតិនៅក្នុងខែវិច្ឆកា ឆ្នាំ ២០១៨ខាងមុខ។
សម្រាប់ថ្ងៃជាក់លាក់នៃការបោះឆ្នោត លោកប្រាយុទ្ធថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលថា គាត់នឹងប្រកាសថ្ងៃខែពិតប្រាកដ នៅខែមិថុនា ឆ្នាំ ២០១៨។
រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ឡើងកាន់កាប់អំណាចក្នុងឆ្នាំ ២០១៤ តាមរយៈរដ្ឋប្រហារយោធា។
រដ្ឋភិបាលនេះបានប្រកាសពីការបរិច្ឆេតការបោះឆ្នោតចំនួន ២ដងមកហើយ ប៉ុន្តែបានពន្យាពេលទាំងពីរដង ដោយសារតែបញ្ហាសន្តិសុខ និងការផ្លាសប្តូររបស់រដ្ឋធម្មនុញ្ញ។សុភ័ក្ត្រ