Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ពិឃាត​អា​មេ​រិច បើក​ចូល​ក្បែរ​ដែន​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

នាវា​ពិឃាត​អា​មេ​រិច​មួយគ្រឿង បាន​បើក​ចូលមក​ក្បែរ​ដែន​កោះមាន​ជម្លោះ ដែល​ទាមទារ​កាន់កាប់​ដោយ​មហាអំណាច​អាស៊ី ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេលដែល​រដ្ឋបាល ដូ​ណា​ល់ ត្រាំ​កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​ប្រតិបត្តិការ​នាវា​ពិឃាត​អា​មេ​រិច​នេះ គឺជា​ការប៉ុនប៉ង​ក្នុងការ​ប្រឆាំង​ទៅនឹង​អ្វី ដែល​ទីក្រុង​វ៉ាស៊ីនតោន​មើលឃើញថា ជាការ​ប្រឹងប្រែង​របស់​ទីក្រុង​ប៉េង​កាំ​ង​ក្នុង​ការដាក់​កំរិត​ដល់​សេរីភាព​នៃ​នាវាចរណ៍​នៅក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​។​

​មន្ត្រី​អា​មេ​រិច បាន​ថ្លែងប្រាប់​សារ​ព៌​ត​មាន Reuters ដោយ​មិន​ប​ញ្ជេ​ញ​ឈ្មោះថា នាវា​ពិឃាត​ឈ្មោះ Chafee ដែលមាន​បំពាក់​ដោយ​មី​ស៊ី​ល​បានធ្វើ​ប្រតិបត្តិការ​ដូច​ធម្មតា ដែល​ប្រឆាំង​ទៅនឹង​ការទាមទារ​កាន់កាប់​តំបន់​ទឹក​ហួសហេតុ (​របស់​ចិន​) ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល (Paracel) ដែលជា​កោះ ប្រទេស​ចិន​មាន​ជម្លោះ ជាមួយនឹង​ប្រទេសជិតខាង​។​

​សូម​រំលឹក​ផងដែរ​ថា កាលពី​ខែសីហា​កន្លងទៅ នាវា​ពិឃាត​អា​មេ​រិច បាន​បើក​ចូល ប្រហែល​ចំងាយ​ប្រហែល ១៩​គីឡូម៉ែត្រ​ទៅ​ក្បែរ​កោះស​ម្ប​និម្មិត​ដែល​សាងសង់​ដោយ​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​សុភ័ក្ត្រ

 

spot_img
×