Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស ចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង COVID-19 ថ្មី​លើ​មនុស្ស ក្រោយ​ជោគជ័យ​លើស​ត្វ​

​អង់គ្លេស​បានចាប់ផ្តើម​ធ្វើការ​សាកល្បង​ចាក់​វ៉ាក់សាំង COVID-19 ថ្មី​ទៅលើ​មនុស្ស​ក្រោយពេល​ការធ្វើ​តេស្ត​លើស​ត្វ​មាន​ប្រសិទ្ធភាព​។​

​អ្នក​ស្ម័គ្រ​ប្រហែល ៣០០​នាក់​នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ថ្មី​មួយ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​ការសាកល្បង ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Robin Shttock និង​សហការី​របស់គាត់ នៅ​សកល​វិទ្យាល័យ Imperial College London​។​

​ការធ្វើ​តេស្ត​លើស​ត្វ​បាន​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​នេះ​ជា​វ៉ាក់សាំង​ថ្មី​មួយទៀត ខណៈដែល​អ្នកជំនាញ​នៅ​សកលវិទ្យា​ល័យ Oxford បានចាប់ផ្តើម​ធ្វើការ​សាកល្បង​វ៉ាក់សាំង លើ​មនុស្ស​រួចរាល់​ហើយ​។​

​កម្មវិធី​វ៉ាក់សាំង​ចំនួន ១២០​កំពុងដំណើរការ​ទូទាំង​ពិភពលោក​។​

​សូមបញ្ជាក់ថា ប្រទេស​ជាច្រើន​កំពុងតែ​ប្រកួតប្រជែង​គ្នា ដើម្បី​បង្កើត​វ៉ាក់សាំង​ឲ្យ​បាន​មុនគេ ដើម្បី​លក់​ទៅកាន់​ពិភពលោក ខណៈដែល​ពិភពលោក កំពុងតែ​រង​ការវាយប្រហារ​ពី​វីរុស​កូ​រ៉ូ​ណា​។​

​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​ជំនឿ​ចិត្ត​របស់លោក​ថា អា​មេ​រិច​នឹងមាន​វ៉ាក់សាំង​នៅ​ដើមឆ្នាំ ២០២១​។​

​វីរុស​ដ៏​កាច​សាហាវ​នេះ ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ចុងឆ្នាំ ២០១៩ ហើយ​រហូតមក​ដល់ពេលនេះ វា​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៩,៤​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជិត ៥០០.០០០​នាក់​ទូទាំង​ពិភព​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


×