Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ក្រេី​ន​រំលឹក​ពី​កិច្ចការពារ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ​៖ ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នេះ បាន​ធ្វេី​ការ​ក្រេី​ន​រំលឹក​អំពាវនាវ​សារជាថ្មី​ម្តងទៀត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជ្ជា​ប់​ខ្ជួន ដេ​ី​ម្បី​កុំ​ឲ្យ​កេី​ត​មាន​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ឈានដល់​ការស្លាប់​បាត់បង់​ជីវិត​ផងដែរ​។

​តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ បានបង្ហាញ​ថា​មាន​ករណី​ជំងឺ​កូ​វីដ​-១៩ កេី​ន​ដល់​ជិត​១០​លាន​នាក់ និង​មាន​អ្នកស្លាប់​កេី​ន​ដល់​ជិត​កន្លះ​លាន​នាក់​ហេ​ី​យ​។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ចំនួន​អ្នកស្លាប់​នេះ គឺ​ភាគ​ច្រេី​ន​បណ្តាលមកពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វ៉ៃ​លុក​លេី​ផ្លូវ​សរីរាង្គ​ផ្លូវ​ដ​ង្ហេី​មរ​បស់​អ្នកជំងឺ​ដោយ​វីរុស​កូ​វីដ​-១៩ ដែល​ធ្វេី​ឲ្យ​អ្នកជំងឺ​មាន​ស្ថានភាព​ពិបាក​ដក​ដ​ង្ហេី​ម ត្រដរខ្យល់ ប្រវេ​ស​ប្រវា​សរក​ការជួយ​ផ្តល់​ខ្យល់​ដក​ដ​ង្ហេី​ម និង​ឈានទៅរក​ការមិន​មានលទ្ធភាព​ដ​កដ​ង្ហេី​ម​ខ្លួនឯង ហេី​យ​ដា​ច់ដ​ង្ហេី​ម និង​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

​បេី​មាន​ស្ថានភាព​អាក្រក់​បែបនេះ (​មាន​រូបភាព​បង្ហាញ​ជា​ឧទាហរណ៍​ភ្ជាប់​ជូន​មកជា​មួយ​ស្រាប់​) គឺ​គ្រូពេទ្យ​មានការ​លំបាក​ក្នុងការ​ជួយសង្គ្រោះ ហេី​យ​ភាគ​ច្រេី​ន​លេី​សលុប គឺ​មិន​អាចជួយ​សង្គ្រោះបាន​ឡេី​យ​។ ដូច្នេះ មានតែ​កិច្ចការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វីដ​-១៩ នេះ​ទេ ដែល​អាចជួយ​បុគ្គល​ម្នាក់ៗ ឲ្យ​បាន​រួច​ចាក​ផុតពី​សភាព​វ៉ៃ​លុក​ធ្ងន់ធ្ងរ​នៃ​វីរុស​កូ​វីដ​-១៩ លេី​សរីរាង្គ​ផ្លូវ​ដ​ង្ហេី​ម ឈានដល់​ការបាត់​បង់ជីវិត​នេះ​បាន​។

​ត្រូវ​នាំគ្នា​បន្ត​អនុវត្តន៍​វិធានការ​ការពារ​ដែល​បានដាក់​ចេញ ជាពិសេស​ចៀសវាង​កន្លែង​ប្រមូលផ្តុំ​គ្នា​ច្រេី​ន នៅក្នុង​កន្លែង​បិទ​ជិត ដោយ​ប្រេី​ប្រាស់​ម៉ាស៊ីនត្រជាក់​ច្រេី​ន ហេី​យ​គ្មាន​ខ្យល់​ចេញចូល ត្រូវ​ពាក់​ម៉ាស​ក្នុងករណី​ចាំបាច់ អនាម័យ​ដៃ​ស្អាត​ជានិច្ច និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​លេី​ស​ពីមួយ​ម៉ែត្រ​កន្លះ​ឡេី​ង គឺជា​ការចាំបាច់​ដែល​ត្រូវតែ​នាំគ្នា​អនុវត្ត​ន៌​នៅក្នុង​ដំណាក់កាល​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នេះ​៕​ ដោយ​៖​កូ​ឡាប​

×