កំពង់ស្ពឺ ÷ ទីតាំងលួចបេីកលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ (online)បង្កប់ក្រោមរូបភាពហាងលក់កាហ្វេ មួយកន្លែងស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ទទួលដឹកនាំការិយាល័យកំរិតស្រាល ចុះសហការជាមួយកម្លាំងអធិការក្រុងច្បារមនធ្វើការបង្ក្រាបនិងដកហូតបានឧបករណ៍បម្រើឲ្យសកម្មភាពប្រព្រឹត្ដបទល្មេីសមួយចំនួន កាលពីថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០២០។
កិច្ចប្រតិបត្ដិការខាងលេីតាមការបញ្ជាក់ពីរ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរង ទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលថា ៖ ទីតាំងបេីកលេងល្បែងភ្នាល់ តាមអនឡាញនេះគឺកំលាំងលោកបានស៊េីបដឹងជាយូរមកហេីយ ប៉ុន្ដែមិនមានឱកាសក្នុងការប្រតិបត្ដិការ ដោយសារតែទីតាំងនេះជា កន្លែងលក់កាហ្វេ បន្លំភ្នែកសមត្ថកិច្ចហេីយភាគច្រេីនអ្នកចូលមកលេងគឺមានអ្នកផ្ដល់ដំណឹងឃ្លាំមេីលអំពីសកម្មភាពរបស់សមត្ថកិច្ច ករណីសង្ស័យគឺមិនបេីកនោះទេ ដោយសារបច្ចេកទេសជំនាញ កំលាំងលោកបានចុះសហការមិនអោយដឹងខ្លួនជាក់ស្ដែង សមត្ថកិច្ច ធ្វើការបង្ក្រាបបានតែម្ដងនិងឃាត់ខ្លួនមនុស្សមួយចំនួន សរុប ០៥នាក់ស្រី០១នាក់ ដកហូត ម៉ូតូចំនួន ០៤ គ្រឿង-ទូរទស្សន៍០២គ្រឿង-ដុំ WiFi ចំនួនមួយគ្រឿង-តុ ០៣ កៅអី ២៥-ម៉ាស៊ីនភ្លើងចំនួនមួយគ្រឿង-កុំព្យូទ័រចំនួន០៤គ្រឿង-ម៉ាស៊ីនគិតបុងចំនួន០១គ្រឿង-Ipad មួយគ្រឿង-ទូរស័ព្ទ ម៉ាកiphone មួយគ្រឿង-ទូរស័ព្ទម៉ាក nokia អិនចុចពិលមួយគ្រឿង។
តាមការបញ្ជាក់ពីរជំនាញចំពោះម្ចាស់ទីតាំងខាងលេី(ថៅកែបេីកល្បែង)គឺបានគេចខ្លួនហេីយផ្ទះម្ចាស់ជួលគឺមិនមានការពាក់ព័ន្ធនោះទេ ដោយគាត់បានជួលអោយគេបេីកលក់កាហ្វេ ប៉ុន្ដែគាត់មិនបានដឹងថា អ្នកជួលនោះលួចបេីកលេងល្បែងភ្នាល់ជល់មាន់តាមកញ្ចក់ទូរទស្សន៍នោះឡេីយ ដោយគាត់មានមុខរបរជាអ្នកចំការមិននៅផ្ទះ ស្មានតែគេជួលលក់កាហ្វេ ដាក់ទូរទស្សន៍អោយភ្ញៀវមេីលរឿងកំសាន្ដលេងសប្បាយ ។
នៅថ្ងៃទី២៥ ខែមិថុនា កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាង០៥នាក់ ស្រី០១នាក់រួមជាមួយវត្ថុតាងទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការបន្ត ៕ ដោយ៖កូឡាប