ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ លេងភ្នាល់តាមអនឡាញ Internet Online ដោយបានឃាត់ខ្លួនមនុស្ស១២នាក់ និងដកហូតវត្ថុតាងមួយទៀត។
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ លេងភ្នាល់តាមអនឡាញ Internet Online ហៅថា (Joker) មួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំង បានធ្វើការឃាត់ខ្លួន មនុស្ស ចំនួន១២នាក់ ក្នុងនោះមានក្មេង ៤ នាក់ (ស្រី ៣នាក់) និងដកហូតវត្ថុតាង កុំព្យូទ័រ១៩គ្រឿង ស៊ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿងផងដែរ។
បច្ចប្បន្ននេះ មនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល បណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត៕ ដោយ៖កូឡាប