ភ្នំពេញ៖ប្រជាពលរដ្ឋប្រទះឃើញបុរស់ម្នាក់ដេកស្លាប់ ក្បែរលូស្លាប់យ៉ាងអាណោចអាធ័ម ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង២៥នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀត ២ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេតែងតែឃើញបុរសខាងលើ ដើរតាមចិញ្ចើមផ្លូវលើរើសថង់ និងរើសសំរាម ហើយគាត់តែងតែដេកនៅក្នុងលូនៅកន្លែងកើតហេតុនេះផងដែរ មិនដឹងថាគាត់មានសាច់ញាតិ ឬមានផ្ទះសម្បែងនៅដល់ណានោះទេ លុះដល់វេលាម៉ោងកើតហេតុ ក៏ត្រូវបានគេប្រទះឃើញគាត់ដេកស្លាប់ក្បែរលូ នៅចិញ្ចើមផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង រួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចកិច្ចជំនាញ ផ្នែកកោសល្យវិច័យ ដើម្បីចុះមកពិនិត្យសព ធ្វើកំណត់ហេតុ និងស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ភត្រា