Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវា​យន្តហោះ​សង្គ្រោះបន្ទាន់​ឬ Air Ambulance លំដាប់ VIP ប្រកាស​បើក​ដំណើរការ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សេវា​យន្តហោះ​សង្គ្រោះបន្ទាន់​លំដាប់ VIP ឬ VIP Air Ambulance នេះ បង្កើតឡើង​ក្នុង​គោលបំណង ជួយ​សម្រួល​ដល់​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ ដែល​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់​មួយចំនួន ក្នុងករណី​ដែល​ការព្យាបាល ក្នុងស្រុក​ពុំទាន់​មាន​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​ដែល​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ជួប​ប្រឈម​បញ្ហា​កូ​វីដ​-១៩ ស្ត្រី​កម្ពុជា​៣​រូប បាន​សហ​គ្នា បើក​ដំណើរការ​សេវាកម្ម​ថ្មី​មួយ គឺ​«​សេវា​យន្តហោះ​សង្គ្រោះបន្ទាន់​លំដាប់ VIP ឬ VIP Air Ambulance» ដើម្បី​ឆ្លើយតប​និង​តម្រូវការ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ត្រូវការ​សេវា​លឿន​រហ័ស​ទាន់​ចិត្ត​។​

​សេវាកម្ម​ថ្មី​នេះ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​ព្យាបាល សុ​ក្រិ​ត្យ​ភាព​នៃ​រោគវិនិឆ្ឆ័យ អន្តរាគមន៍​វេជ្ជសាស្ត្រ និង​សល​សាស្ត្រ ឲ្យ​ទាន់ពេលវេលា​។​

​កញ្ញា​វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា នាយិកា​មណ្ឌល​វេជ្ជសាស្ត្រ ដេ​វ៉ាល់​ដា បាន​ឲ្យ​ដឹងថា សេវាកម្ម​ថ្មី​នេះ នឹង​ជួយ​សម្រួល​រាល់​បែបបទ​ឯកសារ​រដ្ឋបាល​ជាមួយ​ប្រទេស​ខាងក្រៅ ឲ្យ​បាន​ត្រឹមត្រូវ ក្នុងស្ថានភាព​កូ​វីដ​១៩​នេះ​។​
​សេវា​កម្មនេះ ត្រូវបាន​បើក​ដំណើរការ​ផ្តល់ជូន​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ និង​២៤​ម៉ោង​ក្នុង​មួយថ្ងៃ​៕
​ដោយ​៖CEN

spot_img
×