ប្រទេសចិននៅថ្ងៃសៅរ៍នេះ បានរកឃើញករណីឆ្លងវីរុសកូរ៉ូណាច្រើនបំផុតក្នុងរយៈពេល ៤ថ្ងៃចុងក្រោយ ដោយក្នុងនោះការរកឃើញនៅក្នុងទីក្រុងប៉េកាំងក៏មានការកើនឡើងផងដែរ។
បើតាមគណៈកម្មការសុខាភិបាលចិន មានអ្នកឆ្លង COVID-19 សរុបចំនួន ៣៨នាក់ ដោយក្នុងនោះមាន ១៧នាក់ស្ថិតនៅក្នុងប៉េកាំង។
ក្រុងប៉េកាំងបានរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី ១១ខែមិថុនា ដែលការឆ្លងនោះមានប្រភពចេញពីផ្សារបោះដុំមួយកន្លែងក្នុងក្រុងប៉េកាំង ហើយរហូតមកដល់ថ្ងៃសៅរ៍នេះ តួលេខឆ្លងសរុបនៅក្នុងក្រុងដែលមានប្រជាជនជាង ២០លាននាក់នេះមាន ២៩៧ករណី។
សូមបញ្ជាក់ថា វីរុសកូរ៉ូណាផ្ទុះចេញដំបូងពីទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
បើតាមតួលេខចុងក្រោយ ចិនមានអ្នកឆ្លងសរុប ៨៣.៤៨៣នាក់ និងស្លាប់ ៤.៦៣៤នាក់ ខណៈដែលការឆ្លងទូទាំងពិភពលោក មានចំនូនជាង ៩,៧៦ករណី និងស្លាប់ជិត ៥០០.០០០នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters