ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកព្រូស ទៅបុកនិងកង់បីឥណ្ឌា ២គ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសម្ចាស់កង់បី ២នាក់យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង១០ នាទីយប់ ស្តិតនៅតាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AX 52 27 បើកបរទិសពីលិចមក កើតក្នុងល្បឿនយ៉ាងលឿនមិនបង្អង់ ស្រាប់តែមកដល់ផ្លូវបំបែកជា៤ គេឃើញម៉ូតូកង់បី២គ្រឿងទៀត បើកទិសដៅបញ្ច្រាសគ្នា ក៏ត្រូរថយន្តម៉ាកព្រូសជ្រុលទៅបុកពេញពីមុខ រួចខ្ទាតទៅបុកនិងបង្គោលផ្លាកសញ្ញាបាកអស់មួយដើម និងរងរបួសធ្ងន់ ពីនាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន មកដល់រួចបានទាក់ទងទៅមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីយកទៅរក្សាទុករង់ចាំដោះស្រាយ នៅពេលក្រោយ៕
ដោយ៖ សាម៉េតនិង ភក្ត្រា