ហេតុការណ៍ដ៏សាហាវយង់ឃ្នងនេះ កើតឡើងនៅ “មហាអំណាចរុស្ស៊ី” នាមន្ទីរពេទ្យលេខ ៤ ក្រុង Sochi ។ ខ្សែវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ បង្ហាញឲ្យឃើញគិលានុប្បដ្ឋាយិកា២រូប បានប្រើរទេះរុញដឹកអ្នកជំងឺម្នាក់ ចេញពីកន្លែងសង្គ្រោះបន្ទាន់ ហើយទុកនៅក្រៅទាំងសីតុណ្ហភាពដ៏ត្រជាក់។
កាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញអ្នកជំងឺដេកលើដី ហើយមានស្នាមរបួសហូរឈាមនៅជើង។ បែកធ្លាយេហតុការណ៍នេះចេញធ្វើឲ្យពលរដ្ឋក្នុងតំបន់ផ្ទុះកំហឹងយ៉ាងខ្លាំង។
Marina Vartazaryan, មេដឹកនាំអាជ្ញាធរតុលាការកំពូលទីក្រុង បានថ្លែងថា ៖ “យើងខ្ញុំថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះគិលានុប្បដ្ឋាយិកាទាំង ២រូបនេះ សំណូមពរច្បាស់លាស់។ ឥឡូវនាងទាំង ២ ត្រូវបានបណ្តេញចេញពីការងារហើយ។ ចង់ចាកចេញពីមន្ទីរពេទ្យ ព្រោះមិត្តភក្តិរបស់គេនៅចាំខាងក្រៅ។ ប៉ុន្តែជាក់ស្តែង គេពុំឃើញមានសាច់ញាតិ ឬមិត្តភក្តិណានៅក្រៅទាំងអស់។
សាក្សីម្នាក់បានទម្លាយចេញរឿងគួរឲ្យព្រឺក្បាល គ្រាគាត់បានសុំឲ្យគិលានុប្បដ្ឋាយិកាទាំង២រូប បកស្រាយចំពោះទង្វើខាងលើ ស្រាប់គេស្រែកដាក់គាត់ថា ៖ “យកគាត់ទៅ បើអ្នកឯងចង់។ ពួកខ្ញុំពុំត្រូវការគេទេ!”។
ថាស្រុកគេសម្បូររឿងនេះ គឺ… មហាអំណាចណា៎! សូយន