Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីមុខ​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ (វីដេអូ)

spot_img

​ភ្នំពេញ ÷ បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីមុខ​និង​រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​ដឹក​ធ្យូង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៦ នាទី​យប់ ថ្ងៃអាទិត្យ​ទី​២៨ ខែមិថុនា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដែល​ស្តិ​ត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ២ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក click ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ ១ic ៩៦៧២ ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ហុ​ី​យ៉ាន់​ដាយ ដឹក​ធ្យូង​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ ៣c ៨៨៧២ ធ្វើដំណើ​ទិសដៅ​ពី​ជើង មក​ត្បូង បញ្ច្រាសទិស​គ្នា​ស្រាប់តែ​មកដល់​ត្រង់ចំណុច​កើតហេតុ​ត្រូវបាន​ម៉ូតូ​ម៉ាក click ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​សព​បុរស​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះ​មកដល់​រួច​បាន​ទាក់ទង​ខាង​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​រួច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​កា​ដោះស្រាយ​នៅពេល​ក្រោយ​។​

​ក្រោយពេល​វាស់វែង​រួច​សម​ត្ត​កិច្ច​ក៏​ប្រគល់​សព​បុរស​ខាងលើ​ឲ្យ​ទៅ​រថយន្ត​សាមុយ​​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់ញាតិ​៕ ដោយ​៖ សា​ម៉េ​ត និង ភក្ត្រា​

spot_img
×