ចំនួនអ្នកធ្វើធម្មយាត្រាហាជ្ជីអាចត្រូវបានកំណត់ឱ្យតិចឬច្រើនជាង ១.០០០ នាក់ប៉ុនណ្ណោះដើម្បីការពារសុខភាពសាធារណៈ បន្ទាប់ពីមានការឆ្លងរាលដាលនៃវីរុសគូវីឌ១៩ នេះបើយោងតាមប្រសាសន៍អជ្ញាធរអារ៉ាប៊ីសាអូឌីតដែលត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់មកចុះផ្សាយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេជ្ជបណ្ឌិត Tawfiq Al-Rabiah បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីពេថ្មីៗនេះថា គម្លាតសង្គមនិងនៅដាច់ដោយឡែកពីគ្នា ជាកាតព្វកិច្ចមុននិងក្រោយធម្មយាត្រា ក៏នឹងត្រូវអនុវត្តផងដែរ ហើយថាអារ៉ាប់ប៊ីសាអូឌីត មានសមត្ថភាពធានាសុវត្ថិភាព ដល់អ្នកធ្វើធម្មយាត្រានៅឆ្នាំនេះ។
គួររំលឹកថា ក្រសួងកិច្ចការហាជ្ជីនិងអ៊ុំរ៉ស់អារ៉ាប៊ីសាអូឌីត បានសម្រេចអនុញ្ញាតឲ្យតែអ្នករស់នៅក្នុងប្រទេសស្រាប់តែប៉ុណ្ណោះ ដែលអាចធ្វើធម្មយាត្រាហាជ្ជី បាននៅឆ្នាំ២០២០នេះ ដោយសារតែបញ្ហានៃការឆ្លងជំងឺកូវីដ១៩ ហើយមានចំនួនកំណត់ទៀត ។ តាមធម្មតា ជារៀងរាល់ឆ្នាំ មានសាសនិកឥស្លាម មកពីបណ្តាប្រទេសផ្សេងៗគ្នា ប្រមាណជិត៣លាននាក់ ចូលរួមប្រតិបត្តិធម្មយាត្រាហាជ្ជីនេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត៕ដោយ៖បញ្ញាស័ក្តិ