ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដរេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលស្លាកប៉ាណូបាក់
មួយដើមនិងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការ
ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិត
បណ្ដោយផ្លុវ៥ ក្បែរមន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ
រាជធានីភ្នំពេញ។
បើកតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដFordRange
មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ2BJ-9196 បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅ
ពីជើងមកត្បូងក្នុងល្បឿនលឿន ខណះពេលមកដល់នឹងចំណុចកើតហេតុបានបើករេចង្កូតឡើងលើសួន
ផ្លូវទៅបុកបង្គោលស្លាកប៉ាណូដែលនៅចំកណ្ដាលសួនផ្លូវបណ្ដាលឲ្យបាក់មួយដើម ឯរថយន្ដក្រឡាប់
ផ្ងារជើងមួយចំហៀង ចំណែកកៃកុងរថយន្ដបានចេញពីក្នុងរថយន្ដឡើងលើរថយន្ដមួយទៀតគេចខ្លួនបាត់
ក្នុងករណីនេះគ្មានអ្នកណារងរបួសឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ចំណុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍
មកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ
រង់ចាំម្ចាស់រថយន្ដបង្កមកដោះស្រាយតាមច្បាប់៕
ដោយ៖ភត្រានិង សាម៉េត