តាមប្រព័ន្ធព័ត៌មានដែលបង្ហោះផ្សាយប៉ុន្មានថ្ងៃមុននេះ នារីម្នាក់ ដែលមានគណនី BlueCheese Gh លើគេហទំព័រ Twitter ឲ្យដឹងថា ពេលនាងវិលត្រឡប់មកផ្ទះវិញដោយចៃដន្យ ស្រាប់តែឃើញបន្ទប់ដេករបស់ខ្លួន រាងហើប ហើយក៏ដើរសំដៅក្រឡេកមើលទៅខាងក្នុងក៏ឃើញគូស្នេហ៍របស់ខ្លួនកំពុងតែវក់វី ជាមួយនឹងនារីម្នាក់ ។
ទ្រាំលែងបាននាងក៏ស្ទុះចូលទៅក្នុងបន្ទប់ រួចស្រែកជេរមិត្តប្រុសរបស់ខ្លួន។ ស្មានពុំដល់ថា ស្របពេលគ្នានោះ ស្រីស្នេហ៍ថ្មីរបស់មិត្តប្រុសខ្លួន ដោយពុំអាចរត់គេចចេញបាន សម្រេចចិត្តឈរនៅជណ្តើរ ដោយគ្មានចលនាបំណងបន្លំថា ខ្លួនជាតុក្កតាសិច ដែលគេទុកសម្រាប់បម្រើផ្លូវភេទ។
ស្របក្នុងពេលនោះដែរមិត្តប្រុសរបស់នាង របូតមាត់និយាយទាំងពុំអៀនខ្មាសថា ខ្លួនគ្រាន់តែទិញតុក្កតាសិចមួយថ្មីមកប៉ុណ្ណោះ។
ពេលនោះទោះបីនាងមានកំហឹងដល់ក ព្រោះត្រូវក្បត់ចិត្តប្តី ប៉ុន្តែស្ទើពុំអាចទប់សំណើចបានពេលប្រឈមនឹងស្ថានភាព “កំប្លែង” បែបនេះ។ នាងបានដើរឡើងជណ្តើរ ហើយរុញ ព្រមទាំងទាញលើស្ត្រីជាសហាយ តែនារីមុខក្រាសរូបនេះនៅបន្តដើរតួជាតុក្កតាសិច ដោយប្រឹងពង្រឹងដងខ្លួនឲ្យនៅស្ងៀម ហើយថែមទាំងបន្លំធ្វើសំឡេងដូចមនុស្សយន្តនិយាយថា ៖ សូមកុំធ្វើឲ្យខ្ញុំឈឺ! សូមកុំធ្វើឲ្យខ្ញុំឈឺ!”។
នារីជាសង្សារបានវាយច្រាន លើស្ត្រីជាសហាយរូបនោះ រហូតដល់ពេលពុំអាចទ្រាំទ្រលែងបានក៏វាយតបបង្ហាញឲ្យឃើញថា នាងគឺជា “ជនទី៣” ក្រោយមកអ្នកទាំង ៣ បានមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយស្ត្រីជាសហាយ បានរត់ចេញពីផ្ទះនោះខណៈពេលខ្សែវីដេអូត្រូវបានបញ្ចប់៕ ចន្ទ្រា