ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នេះថា ទោះបីជាបញ្ហាជំងឺកូវីដ១៩ បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថា បងប្អូនប្រជាពលរដ្ឋអាជីវករក្នុងប្រទេសកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែង ក្នុងមុខរបររបស់របស់ខ្លួនជាធម្មតា។
ផេកហ្វេសប៊ុក Samdech Hun Sen បានលើកលើងទៀតថា ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសម្រាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ៕
ដោយ៖កូឡាប