Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO នឹង​បញ្ជូន​អ្នកជំនាញ ទៅ​ស៊ើបអង្កេត​រក​ប្រភព​វីរុស COVID-19 នៅ​ចិន សប្តាហ៍​ក្រោយ​

​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​ទៅកាន់​ប្រទេស​ចិន នៅ​សប្តាហ៍​ក្រោយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​រក​ប្រភព​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Tedros Adhanom Ghebreyesus អគ្គ​លេខ​ធិ​ការ​នៃ​អង្គការ​នេះ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​លោក​បាន​និយាយថា “​ពួកយើង​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​បាន​កាន់តែ​ល្អ នៅពេល​ពួកយើង​ដឹង​គ្រប់យ៉ាង​ពី​វីរុស ដូចជា​តើ​វីរុស​ចាប់ផ្តើម​ដោយ​របៀប​ណា​។ ពួកយើង​នឹង​បញ្ជូន​ក្រុម​របស់​យើង​ទៅកាន​ប្រទេស​ចិន​សប្តាហ៍​ក្រោយ ដើម្បី​ត្រៀមខ្លួន​ធ្វើ​វា​”​។​

​ទាំង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែ​បានលើកឡើង​ថា វីរុស​នោះ​អាច​ចេញ​មកពី​មន្ទីរ​ពិ​សោ​ន៍​ក្រុង​វូ​ហាន ទោះបី​ពួកគេ​មិនបាន​បង្ហាញ​ភស្តុតាង​ក្តី ប៉ុន្តែ​ចិន​បានធ្វើ​ការបដិសេធ​ការលើកឡើង​នោះ​។

​ចំណែក​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា វីរុស​ផ្ទុះ​ចេញ​ដោយ​ធម្មជាតិ​។​

​លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ពី​គម្រោង​ដក​អា​មេ​រិច ចេញពី​អង្គការ​សុខភាព​ពិភពលោក ដោយ​គាត់​និយាយថា អង្គការ​នោះ​មាន​ភាពជិតស្និទ្ធ​ខ្លាំង​ជាមួយ​ចិន​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ វីរុស​នេះ​បាន​រាតត្បាត​យ៉ាង​លឿន​ទៅកាន់​ទូទាំង​ពិភពលោក ហើយ​រហូតមក​ដល់ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៥០០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១០​លាន​នាក់​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×