Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​មន្ត្រី​គយ ដែល​ឈរជើង​នៅតាម​ច្រកទ្វា​ព្រំដែន​ទាំងអស់ រួមគ្នា​ទប់ស្កាត់​នៅ​ទំនិញគេចពន្ធ​ឲ្យ​បាន

​តាកែវ​៖ លោក វ៉ូ វណ្ណា ប្រធាន​នាយកដ្ឋាន​ហិ​រញ្ញា​វត្ថុ និង​បុគ្គលិក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ជំរុញ​ឲ្យ​មន្ត្រី​គយ​ដែល​ឈរជើង នៅតាម​ច្រកទ្វា​ព្រំដែន​ទាំងអស់ រួមគ្នា​ទប់ស្កាត់​នៅ​ទំនិញគេចពន្ធ​ឲ្យ​បាន រួមគ្នា​ប្រឹងប្រែង​ប្រមូល​ពន្ធ​សារពើរ​ភ័​ណ្ឌ ឲ្យ​ស្របទៅតាម​ផែនការ​ដែល​បានកំណត់ ។​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​កា​រិ​យា​ល័គ​យ​និង​រដ្ឋាករ​ភ្នំ​ដិ​ន​ថ្មី នា​ព្រឹក​ថ្ងៃទី ១ កក្កដា ឆ្នាំ​២០២០​នេះ គឺ​តែងតាំង​លោក កែវ ផាន ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ភ្នំ​ដិ​ន ជំនួស​លោក ខៀវ សា​ម៉េ​ត ដែល​ត្រូវបាន​ចូលនិវត្តន៍ បន្ទាប់ពី​កាន់​មុខតំណែង​នេះ​បាន​៦​ឆ្នាំ​។

​លោក វ៉ូ វណ្ណា បាន​មានប្រសាសន៍​បន្តថា ក្រៅពី​ការខិតខំ​ប្រឹង​ប្រែ​ប្រមូល​ចំណូល​ពន្ធ​សារពើរ​ភ័​ណ្ឌ​ហើយ មន្ត្រី​គយ​ទាំងអស់ ត្រូវតែ​រក្សា​ឲ្យ​បាន​នៅ​ការ​សាមគ្គីភាព​ផ្ទៃក្នុង ពីព្រោះ​ការ​សាមគ្គីភាព​នេះ គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់ លើ​ការ​គៀរគរ​នៅ​ចំណូល​ពន្ធ​ចូល​រដ្ឋ ត្រូវ​ទប់ស្កាត់​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​បាន ដើម្បី​ឲ្យ​ស្រប​ជាមួយនឹង​ការកំណត់​ផែនការ​ប្រចាំឆ្នាំ​លើ​ការប្រមូល​ពន្ធ​នេះ ។

​សូមបញ្ជាក់​ផងដែរ​ថា បើតាម​របាយការណ៍រ​ប​ស់លោក ខៀវ សា​ម៉េ​ត អតីត​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ភ្នំ​ដិ​ន បាន​ឲ្យ​ដឹងថា ចាត់​តាំងពី​ឆ្នាំ​២០១៧ រហូតមកដល់​ឆ្នាំ ២០១៩ ការប្រមូល​ចំណូល​លើ​ពន្ធ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ដោយឡែក​ក្នុង​ឆ្នាំ​២០២០ គិត​ត្រឹម​ខែមិថុនា​នេះ មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារតែ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​១៩ ។​

​ទន្ទឹមគ្នា​នោះដែរ លោក មូល វិចិត្រ អភិបាលរង​ខេត្តតាកែវ បាន​មានប្រសាសន៍ ដោយ​លើកទឹកចិត្ត​ដល់​ប្រធាន​ថ្មី ត្រូវខិតខំ​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​ស្រប​ទៅ​និង​ផែនការ​កំណត់ និង​បង្កើន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ រួមគ្នា​ទប់ស្កាត់​កា​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នៅតាម​ព្រំដែន ព្រោះ​វា​ធ្វើ​ឲ្យ​យើ​បាត់បង់​នៅ​ចំណូល​ជាច្រើន ៕
​ដោយ​៖ តាកែវ​

×