Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រា​សាក់ ទទួលបាន​កម្ចី​ចំនួន 150 លាន​ដុល្លារ​អាមេរិក ពី​ធនាគារ ខេ​ប៊ី គូក​មីន ​ដើម្បី​ពង្រឹង​មូលធន​កម្ម សន្ទនីយ​ភាព និង​ពង្រីក​ការផ្តល់​ឥណទាន​

spot_img

​ភ្នំពេញ​៖ ទោះបី​ជាមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​អាជីវកម្ម ដែល​បណ្តាល​មក​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-19 ប្រា​សាក់ ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បោះជំហាន​បន្ថែមទៀត​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយ​ទទួលបាន​ដោយ​ជោគជ័យ ក្នុងការ​ទទួលបាន​អនុ​បំណុល​ក្នុង​ទឹកប្រាក់ 50 លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 7 ឆ្នាំ និង​កិច្ចសន្យា​ផ្តល់ទុន​ក្នុង​ទឹកប្រាក់ 100 លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 3 ឆ្នាំ ពី​ធនាគារ ខេ​ប៊ី គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជា​ម្ចាស់​ភាគ​ទុ​និក​ថ្មី​របស់​ប្រា​សាក់​ចាប់តាំងពី​ខែមេសា ឆ្នាំ 2020 ។​

​លោក Chang-Su Choi នាយក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ធុរកិច្ច​សាកល នៃ​ធនាគារ ខេ​ប៊ី គូក​មីន បាន​មានប្រសាសន៍ថា «​ធនាគារ ខេ​ប៊ី គូក​មីន ពិតជា​រីករាយ​ការផ្តល់​ឥណទាន​នេះ​ដល់​ប្រា​សាក់ ដើម្បីឱ្យ​ប្រា​សាក់​អាច​ផ្ដល់​ឥណទាន​នេះ​បន្ត​ជូន​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា​។ សកម្មភាព​នេះ​នឹងចូលរួម​ចំណែក​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ព្រមទាំង​បង្កើត​ឱកាស​ការងារ ក្នុងស្ថានភាព​ប្រឈម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​មកនេះ​»​។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​បញ្ជាក់ថា «​ការផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​ឱ្យ​ប្រា​សាក់​ពង្រឹង​មូលធន​កម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​បង្កើន​សន្ទនីយ​ភាព​ដើម្បី​បំពេញបាន​តាម​តម្រូវកា​អាជីវកម្ម​របស់​ប្រា​សាក់ ក៍​ដូចជា​ផ្តល់​លទ្ធភាព​ច្រើន​បន្ថែមទៀត ដល់​ប្រា​សាក់​លើ​ការពង្រីក​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​បំផុត តូច និង​មធ្យម ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ស្ត្រី ដើម្បី​រក្សា​និរន្តរភាព​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​។​

​លោក​បាន​បន្តទៀតថា «​ទោះបី​ស្ថិតក្នុង​ពេលវេលា​នៃ​ភាពមិនច្បាស់លាស់​នេះ​ក៏ដោយ ប្រា​សាក់ នៅតែ​អាច​ទទួលបាន​ការជឿជាក់​ពី​ធនាគារ ខេ​ប៊ី គូក​មីន តាមរយៈ​ការផ្តល់​ឥណទាន​នេះ​។ នេះ​គឺជា​ការបង្ហាញ​ពី​ទំនុកចិត្ត​ដ៏​រឹងមាំ​មិន​រង្គោះរង្គើ​មកលើ​ប្រា​សាក់ និង​មកលើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​វែងឆ្ងាយ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​»៕
​ដោយ​៖CEN

spot_img
×