Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៣​នាក់ ជួសជុល​ម៉ូតូ​មិនសូវ​កាក់កប ឆ្លៀត​ជួញដូរ​សារធាតុ​ញៀន​បន្ថែម ដើម្បី​បង្កើន​ប្រាក់ចំណូល​

spot_img

​ខេត្តស្វាយរៀង​: នៅវេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ ឈ្មោះ​ឈូក សំអន់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​ឈ្មោះ​នង សុខុន ភេទ​ប្រុស អាយុ ២០ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៨ កញ្ចប់ ទូរស័ព្ទដៃ​ម៉ាក MI ០១ គ្រឿង ទូ​ស័ព្ទ​ដៃ​ម៉ាក Nokia មួយគ្រឿង ទូរស័ព្ទដៃ​ម៉ាក Oppo ០១ គ្រឿង កាបូបដៃ ០១ អត្តសញ្ញាណប័ណ្ណ ១ សន្លឹក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ​បិទ​ពណ៌​ក្រហម ពាក់​ផ្លាកលេខ ស្វាយរៀង​1P-7943 សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង ២ រួចមក សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត នៅវេលា​ម៉ោង ១៧​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល គឺ​ឈ្មោះ​ទិ​ត្យ អូន ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ លំនៅ​បច្ចុប្បន្ន ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×