Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកាកោះ​ចៅសង្កាត់​ត្រពាំង​ក្រសាំង ចៅសង្កាត់រង និង​អនុ​ប្រធានភូមិ ២​នាក់ ឲ្យ​ចូល​បំភ្លឺ​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រើប្រាស់​អំពើហិង្សា លួច​លក់​អចលនវត្ថុ​អ្នកដទៃ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​

​ភ្នំពេញ​៖ លោក​សាយ​ណូ​រ៉ា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ លោក​ចៅសង្កាត់ និង​លោក​ចៅសង្កាត់រង​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មនុស្ស​២​នាក់​ទៀត ក្នុងនោះ​ម្នាក់​មាន​តួនាទី​ជា​អនុប្រធាន​ភូមិ​ក្រាំង ប្រើប្រាស់​អំពើហិង្សា លួច​លក់​អចលនវត្ថុ​អ្នកដទៃ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ដែល​សង្ស័យថា​ផ្ដើមចេញពី​រឿង​ទំនាស់​ដីធ្លី​។​

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី 25 មិថុនា​ឆ្នាំ 2020​បាន ចេញ​ដីកា​កោះហៅ​មនុស្ស​ទាំង 4 នាក់​ក្នុងករណី​ខាងលើ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេ​ញី ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វ ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។​

១) ឈ្មោះ ហ៊​ត រដ្ឋា ភេទ​ប្រុស ជា​ចៅសង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​សាក្សី​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​។​

២) ឈ្មោះ ស៊ឹម ភូ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ចៅសង្កាត់រង​សង្កាត់​ត្រពាំង​ក្រសាំង មាន​ទីលំនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​។​

៣) ឈ្មោះ ញ៉េ​ង ច​យ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​។ អ្នក​ទាំ​៣ ត្រូវ​ចូលខ្លួន​ទៅ​ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធាវី ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ដែល​បាន​ចោទ​ពីបទ​ប្រើប្រាស់​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​, ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​, លួច​លក់​អចលនវត្ថុ​អ្នកដទៃ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​

៤) ឈ្មោះ សួន សុ​ខេន ភេទ​ប្រុស ជា​អនុ​ប្រធានភូមិ​ក្រាំង​មាន​ទីលំនៅ​ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជា​ជនសង្ស័យ​) ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ដើម្បី​បំភ្លឺ​ពី​ដំណើររឿង​បណ្ដឹង​របស់លោក​មេធា​វ ផែង ស៊ី​ដេ​ត ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×