Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់ លោកពូ​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់ នៅក្នុង​បន្ទប់​ស្នាក់ នៅក្នុង​ផ្សា​នាគ​មាស​

spot_img

​ភ្នំពេញ​៖ អាសូរ​ណាស់ លោកពូ​ម្នាក់​ដែលជា​កម្មករ​អូស​បន្លែ នៅ​ផ្សារ​នាគ​មាស​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ហូបបាយ​ជុំគ្នា​ជាមួយ​បងប្អូន​សង្ស័យ​ជា​ករណី​ខ្យល់គរ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០​នាទី​ទៀបភ្លឺ​ថ្ងៃ សុក្រ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​ផ្សារ​នាគ​មាស ដែល​ស្ថិតនៅ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​លោកពូ មានឈ្មោះ យឹ​ន ថន អាយុ ៤៧ ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ នៅ​ផ្សារ​នាគ​មាស​
​មាន​ស្រុកកំណើត​នៅ ភូមិ​តា​យ៉យ ស្រុក​កំពុងរោទិ៍ ខេត្តស្វាយរៀង មាន​ប្រពន្ធ និង​កូន​បីនាក់​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​នៅ​អង្គុយ​ហូបបាយ​លេងសើច ជាមួយគ្នា​ធម្មតា ស្រាប់តែ​ពេលបាយ​រួច គាត់​ក៏បាន​សម្រាក​មួយ​ភ្លេ​ត ស្រាប់តែ​មួយសន្ទុះ​ក្រោយមក គាត់​បាន​ស្រែក​លឺ​ឲ្យ​គេ​ជួយ តែដោយសារ​លឿន​ពេក ជួយ​មិនទាន់ គាត់​បាន​ផុតដង្ហើម​ទៅ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ ហើយ​បាន​ទាក់ទង​ខាង​ជំនាញ​កុស​ល្យ​វិច័យ​ឲ្យ​ចុះមក​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ជូន​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត នៅ​ខេត្តស្វាយរៀង ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ​៖ សា​មេ​ត​

spot_img
×