Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ផ្តល់​ប័ណ្ណ​សមធម៌ ជូន​គ្រួសារ​ក្រីក្រ ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​មន្ត្រី​ដែលមាន​ភារកិច្ច​ពិនិត្យ និង វាយតម្លៃ​ក្នុងការ​ធ្វើ​អត្ថ​សញ្ញាណ​កម្ម ផ្តល់​ប័ណ្ណ​សមធម៌​ជូន​គ្រួសារ​ក្រីក្រ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវតែ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​តួនាទី​ភារកិច្ច ដោយ​ប្រកាន់យក​តម្លាភាព សុ​ក្រិ​ត្យ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​នោះឡើយ គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ក្នុង​មូលដ្ឋាន ត្រូវតែ​ទទួលបាន​ការឧបត្ថម្ភ​យ៉ាងពិត​ប្រាកដ ពី​រាជរដ្ឋាភិបាល​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​អភិ​បាល​រាជធានី​ភ្នំពេញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ (OD IDpoor) ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នា​រសៀល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការធ្វើ​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ត្រូវតែ​ច្បាស់លាស់​ចំ​ទិសដៅ ដូច​ប្រសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​កាលពីពេល​ថ្មីៗ​នេះ ក្នុង​គោលដៅ​ជួយ​សម្រួល​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​១៩ គឺ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះទេ​។

​ឯកឧត្តម ឃួ​ង ស្រេង បន្ថែមថា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ រាល់​ការចូលរួម​ពិនិត្យ​វាយតម្លៃ នូវ​លិខិត​ស្នើសុំ​ប័ណ្ណ​សមធម៌​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវតែ​ច្បាស់​ថា ពលរដ្ឋ​នោះ​ក្រីក្រ​ពិតប្រាកដ កុំ​ឱ្យមាន​លេចចេញ​នូវ​បាតុភាព​ណាមួយ​កើតឡើង ដោយ​កិច្ចការ​បំភាន់ បក្ខពួក​បងប្អូន​គ្រួសារ មនោសញ្ចេតនា​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដែល​មិន​ស្ថិតនៅក្នុង​បន្ទាត់​ក្រី​ក្រី ផ្ទុយ​ពី​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ធ្វើឱ្យប៉ះពាល់​ដល់​អារ​ម្ម​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​។​

​ឯកឧត្តម​បញ្ជាក់ថា បើ​ចង់​ជួយ​ដល់​មន្ត្រី ឬ ក្នុង​មាន​មនោសញ្ចេតនា​អាណិតអាសូរ ត្រូវតែ​ប្រើប្រាស់​យន្តការ​ដោះស្រាយ ក្នុង​កម្រិត​រដ្ឋបាល​ខ​ណ្ឌ​ដោយផ្ទាល់ ប៉ុន្តែ​បើ​ខណ្ឌ​គ្មាន​លទ្ធភាព​ដោះស្រាយ ត្រូវ​បន្ត​បញ្ជូនមក​ថ្នាក់​រាជធានី ដើម្បី​ចាត់វិធានការ​ជួយ​សម្រួល​ឱ្យបាន​សមស្រប​នឹង​តាម​លទ្ធភាព​។​

​ទាក់ទិន​នឹង​លទ្ធផល​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ និង​ការអនុញ្ញាត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​០២​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​បានឱ្យដឹងថា គិត​មកដល់ពេលនេះ គឺ​ស្ទើរ​តែ​គ្រប់​ខណ្ឌ និង​សង្កាត់​ទាំងស្រុង​ទៅហើយ នៅ​សេសសល់​មួយចំនួន ដោយសារ​មាន​ករណី​មរណភាព ឈ្មោះ​ស្ទួន និង កិច្ចការ​បច្ចេកទេស​មួយចំនួន​តែប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​នេះ មន្ត្រី​គ្រប់ភាគី​ពាក់ព័ន្ធ កំពុង​មមាញឹក​ដោះស្រាយ​ដោយ តម្លាភាព ទន់ភ្លន់ និង​សុ​ក្រិ​ត្យ​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

×