ភ្នំពេញ៖អគ្គិភ័យឆាបឆេះហាងទើបនឹងសាងសង់មួយកន្លែងក្រោយរោងកុនគីរីរម្យ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្មករដែលកំពង់តែធ្វើការនៅក្នុងនោះ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង៥០ នាទីរសៀល ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧៦ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅត្រួតពិនិត្យផងដែរ។
បើយោងតាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែនាំគ្នាលាបថ្នាំជញ្ជាំង ហើយបងៗខ្លះទៀតគាត់បានផ្សារដែកដើម្បីរៀបចំដាក់ពិតាន ស្រាប់តែពួកគាត់ងាកទៅឃើញអណ្តាតភ្លើង
ចេញនៅតាមជញ្ជាំងពិតាន រួចហើយពួកគាត់ក៏ទៅយកទឹកបាញ់ ខ្លះទៀតទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់តែទប់ស្កាត់អត់បាន ភ្លើងកាន់តែរាលដាល រួចក៏ទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។
ស្រាប់តែភ្លាមៗនោះ ខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ សាលារាជធានីភ្នំពេញចុះមកដល់
រយៈពេលជិតកន្លះម៉ោងអាចទប់ស្កាត់បានរលត់ភ្លាមៗផងដែរ។
នៅក្នុងនោះដែរក៏មានការដឹកនាំ និងចុះមកផ្ទាល់ពីសំណាក់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាល អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន ដើម្បីត្រួតពិនិត្យខ្លាចក្រែមានរងរបួសដល់បងប្អូនជាកម្មករ និងខ្លាចរាលដាលទៅលើផ្ទះប្រជាពលរដ្ឋដទៃទៀតផងដែរ។
រីឯរថយន្តពន្លត់អគ្គិភ័យ មក ៣ គ្រឿង តែក្នុងការប្រើប្រាស់បាញ់ពន្លត់អស់ ៦ គ្រឿង។
សូមបញ្ជាក់ថា រថយន្តមួយគ្រឿងរត់ទៅយកទឹក ៣ជើងបន្តែមទៀត ដើម្បើការបាញ់ទប់ស្កាត់
និងប្រើប្រាស់បំពង់អគ្គិភ័យបាញ់ពន្លត់ឃើញអស់ ៥ បំពង់។ ក្រោយពេលបាញ់ពន្លត់ឲ្យរលត់អស់ហើយ ឃើញមានរងការខូចខាតមួយចំនួន ដូចជាក្តារពិតាន និងសម្ភារជាងមួយចំនួនទៀត ៕ ដោយ៖សាមេត