ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ដឡើងលើសួនផ្លូវបុកផ្លាកប៉ាណូបាក់មួយដើមនិងម៉ូតូគ្រឿងដែលកំពុងធ្វេីដំណេីរបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤៥យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តមួយគ្រឿងម៉ាក Scion ពណ៌ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 2T-2361 ដែលបេីកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅឡើងលើសួនផ្លូវ រួចទៅបុកស្លាកប៉ាណូបាក់ដែលនៅកណ្ដាលសួនផ្លូវបាក់១ដេីមថែមទៀត ខណៈនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅម៉ូតូមួយគ្រឿងកំពុងធ្វេីដំណេីរបណ្ដាលឲ្យម្ចាស់ម៉ូតូជាមនុស្សប្រុសរងរបួសស្រាល តែម៉ូតូនិងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ បានទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ ៖ ភត្រា