Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អភិបាល រាជធានី​-​ខេត្ត ជំរុញ​រដ្ឋបាល ឃុំ​-​សង្កាត់ ចូលរួម​អនុវត្ត​វិធានការ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន ពាក់ព័ន្ធ​នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ អភិបាល នៃ​គណៈ​អភិបាល រាជធានី​-​ខេត្ត ជួយ​ជំរុញ​ដល់​រដ្ឋបាល ឃុំ​-​សង្កាត់ ចូលរួម​អនុវត្ត​វិធានការ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន ពាក់ព័ន្ធ​នឹង​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ក្នុង​សេចក្ដី​ជម្រាបជូន​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ បាននិងកំពុង​អនុវត្ត តាម​យន្ដការ​ការងារ​ដោយមាន​ការចូលរួម​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​រដ្ឋបាល ឃុំ​-​សង្កាត់​។​ ​ដើម្បី​ធានា​និរន្ដរភាព​ក្នុង​ការទទួល​អត្ថប្រយោជន៍​របស់​អ្នកទទួលផល​នៅក្នុង​ស្ថានភាព​លំបាក ឬ​គ្រោះអាសន្ន ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អភិបាល នៃ​គណៈ​អភិបាល រាជធានី​-​ខេត្ត ជួយ​ជំរុញ​ដល់​រដ្ឋបាល ឃុំ​-​សង្កាត់ ចូលរួម​អនុវត្ត​វិធានការ​ឆ្លើយតប​ទៅនឹង​គ្រោះអាសន្ន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ រួមមាន​ដូចខាងក្រោម ៖

១-​បង្កើន​កិច្ចសហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុងការ​ផ្សព្វផ្សាយ អំពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

២-​អនុវត្ត​ការងារ​ពិនិត្យ និង​ប្រមូល​ទិន្នន័យ​ស្ដ្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ជាការ​ងារ​អាទិភាព ដើម្បី​ផ្ទៀងផ្ទាត់​លើ​គុណ​វុ​ឌ្ឍ​ដែល​ត្រូវ​ទទួលផល និង​ជំរុញ​ការចុះឈ្មោះ​ទៅ​កម្មវិធី ឲ្យ​បាន​គ្របដណ្ដប់​ជា​អតិបរមា​។​

​ទន្ទឹមនេះ លោក​សក់ សេដ្ឋា សូម​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ជួយ​តាមដាន និង​ណែនាំ​ដល់​រដ្ឋ បាល ឃុំ​-​សង្កាត់ ក្នុងការ​អនុវត្ត​កិច្ចការ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​៕ ​ដោយ​៖​កូ​ឡាប

 

×