Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់ ៖ គ្រូបង្វឹក​ជម្រើសជាតិ​ត្រូវ​យកគុណ​ផល​ដាក់​មុខ មិន​ត្រូវយក​ដុល្លារ​ដាក់​មុខ​ឡើយ​

​ភ្នំពេញ​៖​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន បាន​មានប្រសាសន៍ថា ចំពោះ​គ្រូបង្វឹក​ជម្រើសជាតិ​ថ្មី​ទាំង​២​រូប​ត្រូវ​ខំ​ត​ខំ​បង្ហាត់បង្រៀន​កូនសិស្ស​ដែលជា​កីឡាករ​គុន​ខ្មែរ​ឲ្យ​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន​ដើម្បី​ទទួលបាន​គុណ​ផល​ល្អ​ក្នុង​ដណ្តើម​មេដាយ​តប​សង​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​។​

​លោក​បាន​បន្តថា ប្រសិនបើ​យើង​បង្ហាត់បង្រៀន​កូនសិស្ស​មិន​អស់ពី​សមត្ថភាព​វិញ​មានន័យថា យើង​កំពុង​យកលុយ​ដាក់​មុខ​យើង ដោយ​មិន​គិតពី​គុណ​ផល​របស់​កីឡាករ​គុន​ខ្មែរ​ដែលជា​កីឡាករ​ជម្រើសជាតិ​ដោយ​ក្រសួង​អប់រំ​បាន​ចាយលុយ​ជាច្រើន​លើ​យើង​។ ក្នុងនាម​គ្រូបង្វឹក​ត្រូវបំពេញ​តួនាទី​ទៅតាម​គោលការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​គឺ​ហ្វឹកហាត់​កីឡាករ​តាម​កម្មវិធី​ជានិច្ច​។​

​លោក​ប្រធាន​បន្ថែមទៀតថា កាលពី​ឆ្នាំកន្លងមក​គ្រូបង្វឹក​ចាស់​បាន​យក​ពេលវេលា​ក្រុម​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​ដល់​កីឡាករ​នៅ​ក្លិប​របស់ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ដល់​សហព័ន្ធ​កីឡាប្រដាល់់​គុន​ខ្មែរ សម្រាប់​ឆ្នាំនេះ​មិន​អនុញ្ញាត​ឲ្យ​លោកគ្រូ​ទាំង​២​រូប​ធ្វើបែបនេះ​ឡើយ​។ គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ​២​រូប គឺ​លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុង សាល​វ័​ន្ត​។​

​ក្នុងនោះ​មាន​បេ​ក្ខ​ជ​ចំនួន​៥​រូប​រួមមាន​អតីត​គ្រូបង្វឹក​ឆ្នើម​លោក​អេ ភូ​ថង លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុង សាល​វ័​ន្ត លោក អាត់ សារ៉ាត់ និង​លោក ទេស សារិន​។ សម្រាប់​ឆ្នាំ​សហព័ន្ធ​ទទួលបាន​អនុញ្ញាត​ឲ្យ​កីឡាករ​របស់ខ្លួន​ចំនួន​១៦​នាក់​ចំណែក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​៨​នាក់ និង​ថ្នាល​ចំនួន​៨​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×