Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​គំនុំ​ចាស់​ដោយ​ប្រើ​កាំភ្លើង​ខ្យល់ បាញ់​គូរ​ទំនាស់ ឱ្យ​របួស​ក្បាល ត្រូវ​ឃាត់ខ្លួន​នៅ​ក្រុង​បាត់ដំបង​

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​២២​និង​១០​នាទី នៅ​ក្រុមទី ០៥ ភូមិ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​មួយ​កើតឡើង​ដែល​ករណីនេះ បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ប្រើប្រាស់​អាវុធ​បាញ់​មកលើ​ជនរងគ្រោះ ឈ្មោះ សៀន វុទ្ធី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​បណ្តាលឱ្យ​រងរបួស​ចំក្បាល​បែក​ឈាម​។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ចូលមក​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​ស្រាវជ្រាវ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្តិ​ដោយ ក្នុង​បណ្តឹង​ជនរងគ្រោះ​មានការ​សង្ស័យ​ទៅលើ​អ្នករស់នៅ​ជិតខាង​ម្នាក់​ដែល​ធ្លាប់​មានទំនាស់​ជាមួយគ្នា​កន្លងមក​ថា​អាចជា​អ្នកប្រព្រឹត្តិ​។

​ពេល​ទទួលបាន​ព័ត៌មាន​នេះ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​យោបល់​ណែនាំ​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ហូត​ដល់​ថ្ងៃទី​៤ ខែ កក្កដា ឆ្នាំ​២០២០ នគរបាល​សម្រេច​ឃាត់ខ្លួន​ឈ្មោះ មឿត សាមឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ក្រោយពេល​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ខ្យល់​បាញ់​ទៅលើ​ជនរងគ្រោះ​ខាងលើ កាលពី​រាត្រី​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ​២០២០ ពិតប្រាកដ​មែន​។

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ជន​ស័​ង្ស​យ​ប្រើប្រាស់​អាវុធ​ខ្យល់​បាញ់​ទៅលើ​ជនរងគ្រោះ​ខាងលើ ដោយសារតែ​ខ្លួន​ចង់​ដោះ​ស្រាយគំនុំ​ចាស់ ជាមួយ​តែប៉ុណ្ណោះ ។ លោក​អធិការ​បន្តថា ក្នុង​ពេលនេះ សមត្ថកិច្ច​នគរបាល​ធ្វើការ​ដកហូត​អាវុធ​ខ្យល់ ដែលជា​មធ្យោបាយ​បង្ក​នោះ​ហើយ និង​បានរៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕
​ដោយ​៖​កូ​ឡាប​

×