Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ម៉ាក​ព្រូស​បត់​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត ទៅបុក​នឹង​ម៉ូតូ​ពីរ​គ្រឿង បណ្តាល​ឲ្យ​រងរបួស​ពីរ​នាក់​

spot_img

​ភ្នំពេញ​÷​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ក៏​បួង​ចង្កូត​បម្រុង​នឹង​បត់ ក៏​ជ្រុល​ទៅបុក​ចំ​ម៉ូតូ​ពីរ​គ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ពីរ​នាក់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោ ០០ និង ២០​នាទី​យប់ ឈានចូល​ថ្ងៃអាទិត្យ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AB 2829 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​បម្រុង​នឹង​បត់ ស្រាប់តែ​ម៉ូតូ​ពីរ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ទ្រី​ម​សង់ សេ ១២៥ ដូចគ្នា ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​1IF 8044 ធ្វើដំណើ​ក្នុងទិសដៅ​ពី ជើង​មក​ត្បូង ស្រាប់តែ​ដល់​កន្លែងកើតហេតុ ក៏ត្រូវ​បាន​រថយន្ត​ម៉ាក​ព្រូស​បួង​ចង្កូត​បត់​ឆ្វេង ក៏​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ពីរ​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង ក្រោយពេល​វាស់វែង​រួច​ក៏​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖​សា​មេ​ត​



spot_img
×