ភ្នំពេញ÷បុរសម្នាក់ដែលគេឃើញចងអង្រឹងសម្រាកនៅក្រោមដើមចំប៉ីរាល់ថ្ងៃ បានដេកស្លាប់បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ និង៥០ នាទីល្ងាច ដែលត្រូវនិងថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងសួនក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីបងប្រុសម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា រូបគាត់បានឃើញជនរងគ្រោះស្នាក់នៅក្រោមដើមចំប៉ីរយៈពេលមួយអាទិត្យហើយរួចឃើញគាត់ដើរបាន និងនិយាយបានធម្មតាទេ ស្រាប់តែនៅម៉ោង ៤ ល្ងាចនេះ មើលទៅគាត់រាងដូចមិនស្រួលក៏បានទាក់ទងខាងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិត្យដើម្បីហៅរថយន្តសង្គ្រោះឲ្យមកជួយសង្គ្រោះបន្ទាន់ស្រាប់តែ ប្រមាណជា ១០ នាទីក្រោយមកក៏ផុតដង្ហើមស្លាប់ភ្លាមទៅ។
សពបុរសខាងលើ អត់ស្គាល់ ឈ្មោះ តែមានស្រុកកំណើតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទាក់ទងទៅខាងចៅសង្កាត់ ដើម្បីយករថយន្តសាម៉ុយ ដឹកសពបុរសខាងលើទៅវត្តឫស្សីសាញ់ ដើម្បីយកទៅបូជាតាមប្រពៃណី៕ដោយ៖ សាមេត