Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន បួងសួងសុំ​សេចក្តីសុខ សេចក្តីចម្រើន ​នៅស្ទឹង​លិង្គ ១០០០

សៀមរាប​៖ នៅលើ​ខ្នងភ្នំ​គូលែន ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រង់ចំណុច​ស្ទឹង​លិង្គ​១០០០ ដែលជា​កន្លែង​ដ៏​ស័ក្ក​សិទ្ធ ហើយក៏​កន្លែង​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរ​រ​ណ៏​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត​នៅ​ទីនោះ​ផងដែរ លោកជំទាវ និង​មន្ដ្រី អាជ្ញាធរ​ខេត្ដ​សៀមរាប បានរៀបចំ​ពិធីបួងសួង ដើម្បី​សុំ​សេចក្តីសុខ សេចក្តី ចម្រើន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ជាពិសេស គឺ​ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩ ។​

​ពិធីបួងសួង​នេះ ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​បាន​អញ្ជើញ​ចូលរួម​ជាច្រើន​នាក់ កាលពី​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

លោកជំទាវ ក៏បាន​បួងសួង​ឲ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម សុខភាព​ល្អ ដើម្បី​បន្ត​ការដឹកនាំ​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​បន្ថែមទៀត និង​ជូនពរ ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀង រហូត​។​

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​បាន​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រណិប័តន៍ ព្រះពុទ្ធសាសនា ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចម្រើន​។​

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈម មុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​មួយ​នេះ​។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×