មនុស្សយ៉ាងតិចចំនួន ១៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ស្ថិតនៅកោះ Kyoshu របស់ជប៉ុន។ ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានការរអិលបាក់ដីផងដែរ។
ក្នុងចំណោមអ្នកស្លាប់ មានសាកសពចំនួន ១៤នាក់ត្រូវបានគេរកឃើញនៅកន្លែងមើលថែរមនុស្សចាស់ជរា ដែលត្រូវទឹកលេបត្របាក់ ក្រោយពេលមានការបាក់ច្រាំងនៅក្បែរកន្លែងនោះ។
អាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀសប្រជាជនជាង ២០០.០០០នាក់ និងមានការបញ្ជូនទាហាន ១០.០០០នាក់ទៅជួយសង្គ្រោះតំបន់លិចលង់។
ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC