Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈប់​ឱ្យ​បិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ការចែក​ខិត្តប័ណ្ណ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ដល់​គ្រប់​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការបិត​ផ្សាយ​បណ្ណ​ព័ត៌មាន ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការចែក​ខិត្តប័ណ្ណ​ផ្សេងៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ​។​

​បើតាម​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​ឲ្យ​ដឹងថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បានធ្វើ​ការណែនាំ ឲ្យ​បញ្ឈប់​ការបិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការចែក​ខិត្តប័ណ្ណ​ផ្សេងៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅតាម​ទីសាធារណៈ​ជាច្រើនលើក​។ ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​សង្កេតឃើញ​មាន​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ ក្រុមហ៊ុន​នានា បន្តធ្វើ​ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តប័ណ្ណ តាម​ភ្លើងស្តុប បិត​ផ្សាយ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅតាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វី​ស ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧ​គ្ឃេ​សន​សព្ទ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ នៅតាម​រថយន្ត ម៉ូតូ រ៉ឺម៉ក និង​ការដាក់​ឆត្រ តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ីម​កាត ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ផ្សេងៗ ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សោភ័ណភាព សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ដើម្បី​រួមចំណែក​លើកកម្ពស់​សោភណភាព និង​កិត្យានុភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ជាថ្មី​ម្ដងទៀត ដល់​គ្រប់​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប បិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម​នៅតាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វី​ស ការប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧ​គ្ឃេ​សន​សព្វ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ នៅតាម​រថយន្ត ម៉ូតូ រ៉ឺម៉ក និង​ការដាក់​ឆត្រ​តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ីម​កាត ព្រមទាំង​ចែក​ខិត្តប័ណ្ណ​ផ្សេងៗ​។​

​ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង​នគរបាល​ប៉ុស្តិ៍ ត្រូវ​យកចិត្តទុកដាក់ សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ ហើយ​ត្រូវធ្វើ​ការអប់រំ ឬ​តម្រូវ​ឲ្យ​ចុះកិច្ចសន្យា ចំពោះមុខ​សមត្ថកិច្ច ឲ្យ​បានច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល ឲ្យ​បាន​ស្អាត​នូវ​សម្ភារ​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោភ័ណភាព និង​របៀបរៀបរយ​ស​ង្គ​ម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា ក្នុងករណី​មិន​រាងចាល ត្រូវធ្វើ​ការផាកពិន័យ​ទៅតាម​ស្ថាន​ទម្ងន់ទោស ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​៕

ដោយ : CEN


×